ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់នៅ​ប្រាសចាក​បញ្ញា​ជា​ជីវិត​អាប់អន់

4 ឆ្នាំ មុន

ឱ​! ញាតិ​ញោម​ពុទ្ធបរិស័ទ​ទាំ​ឡាយ គួរ​ប្រតិបត្តិ​នូវ​ការ​មាន​ប្រយោជន៍​គួរ​ខំ​ធ្វើ វិជ្ជា​ចេះ​ស្ទើរ​គួរ​ខំ​បំពេញ អំពើ​អកុសល​មាននៅ​គួរ​លះ​ចេញ បើ​ជួញ​បាន​ចំណេញ​គួរ​ខំ​ជួញ គួរ​យក​បញ្ញា​ធ្វើ​ជា​ទិស​ដៅ​នៃ​ដំណើរ​ជីវិត ។ អ្នក​ណា​មិន​មាន​បញ្ញា មានខ្លួន​ប្រាសចាក​ពី​ការ​ចេះ​ដឹង…

ឱ​! ញាតិ​ញោម​ពុទ្ធបរិស័ទ​ទាំ​ឡាយ គួរ​ប្រតិបត្តិ​នូវ​ការ​មាន​ប្រយោជន៍​គួរ​ខំ​ធ្វើ វិជ្ជា​ចេះ​ស្ទើរ​គួរ​ខំ​បំពេញ អំពើ​អកុសល​មាននៅ​គួរ​លះ​ចេញ បើ​ជួញ​បាន​ចំណេញ​គួរ​ខំ​ជួញ គួរ​យក​បញ្ញា​ធ្វើ​ជា​ទិស​ដៅ​នៃ​ដំណើរ​ជីវិត ។

អ្នក​ណា​មិន​មាន​បញ្ញា មានខ្លួន​ប្រាសចាក​ពី​ការ​ចេះ​ដឹង សូ​ម្បី​រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​ជន​ដែល​មាន​បញ្ញា មានខ្លួន​តម្កល់​នៅ​ក្នុង​សេចក្តី​ចេះ​ដឹង​ល្អ​ហើយ ។

ព្រោះថា អ្នក​ដែល​មានជីវិត​រស់នៅ​អស់​កាល​យូរ តែ​ពុំ​បាន​សិក្សា​ចំណេះវិជ្ជា​នានា ទាំង​ផ្លូវលោក ទាំង​ផ្លូវធម៌ មានការ​មិន​សេពគប់​បណ្ឌិត សប្បុរស​ជាដើម បណ្តោយ​ឱ្យ​ជីវិត​រស់នៅ​ប្រាសចាក​បញ្ញា​ដូច្នោះ គឺជា​ជីវិត​អាប់អន់​បំផុត បើ​រស់នៅ​យូរ​ទៅ​កាន់តែ​ថោកទាប​ណាស់ ត្បិត​ពុំ​មាន​អ្វី​ជា​ស្នាដៃ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ សាសនា​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ