ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​យក​ព្រះ​រតនត្រ័យ​ជាទី​ពឹង​ទីរឭក

4 ឆ្នាំ មុន

យើងខ្ញុំ​ទាំងឡាយ​សូម​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរឭក​ស្មើដោយ​ជីវិត គុណ​កែវ​ទាំង​៣​នេះ​ហៅ​ថា ព្រះ​រតនត្រ័យ ។ ពុទ្ធរតនៈ​បានជា​ចាត់​ទុក​ព្រះពុទ្ធ​ថា​ជា​រតនៈ​គឺ​កែវ​នោះ ព្រោះតែ​ព្រះ​អង្គ​ប្រសើរ​ដោយ​គុណ​សីល គុណ​សេចក្តី​បរិសុទ្ធ និង​គុណ​បញ្ញា…

យើងខ្ញុំ​ទាំងឡាយ​សូម​យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរឭក​ស្មើដោយ​ជីវិត គុណ​កែវ​ទាំង​៣​នេះ​ហៅ​ថា ព្រះ​រតនត្រ័យ ។

ពុទ្ធរតនៈ​បានជា​ចាត់​ទុក​ព្រះពុទ្ធ​ថា​ជា​រតនៈ​គឺ​កែវ​នោះ ព្រោះតែ​ព្រះ​អង្គ​ប្រសើរ​ដោយ​គុណ​សីល គុណ​សេចក្តី​បរិសុទ្ធ និង​គុណ​បញ្ញា ។ ព្រះ​អង្គ​ទ្រង់​ប្រព្រឹត្ត​នូវ​ប្រយោជន៍​៣​ប្រការ​មាន ប្រយោជន៍​ដើម្បី​បាន​នូវ​ការ​ត្រាស់​ដឹង​១ ប្រយោជន៍​ព្រះ​ញាតិ​ព្រះ​អង្គ​១ និង​ប្រយោជន៍​ជួយ​ស្រោចស្រង់​សត្វលោក​១ ព្រះ​អង្គជា​សាស្តាចារ្យ​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ ។

ធម្មរតនៈ​បានជា​ចាត់​ទុក​ព្រះធម៌​ជា​រតនៈ ព្រោះ​ព្រះធម៌​នាំ​អ្នក​សិក្សា​ប្រតិបត្តិ​ឱ្យ​បាន​នូវ​ផលប្រយោជន៍​បច្ចុប្បន្ន ប្រយោជន៍​ជាតិ​ខាង​មុខ និង​ប្រយោជន៍​ប្រសើរ​បំផុត​គឺ​ព្រះ​និព្វាន ។

សង្ឃរតនៈ​គឺ​ព្រះសង្ឃ​អង្គ​សាវក​ជា​អ្នក​ប្រតិបត្តិ​ល្អ​តាម​គន្លង​ព្រះធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នោះ​ឯង​។ ព្រះសង្ឃ​មាន​ពីរ​ពូក​គឺ​សម្មតិសង្ឃ សង្ឃ​ជា​បុថុជ្ជន​នៅឡើយ និង​អរិយសង្ឃ​ជា​អ្នក​បាន​លុះ​នូវ​ព្រះធម៌​ជាន់ខ្ពស់ តែ​បច្ចុប្បន្ន​មិន​មាន​ទេ ។

ព្រះសង្ឃ​ទាំង​ពីរ​ពួក​នេះ​លោក​ចាត់​ទុក​ថា​ជា​សង្ឃរតនៈ​ដ៏​ប្រសើរ​របស់​សត្វលោក ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ