ខេត្តមណ្ឌលគិរី ៖ របររកស៊ីឈើក្នុងទឹកដីស្រុកកែវសីមា ជាប់ព្រំប្រទល់ស្រុកស្នួល ខេត្តក្រចេះ ហាក់មានសកម្មភាពមមាញឹកឡើងវិញ ក្រោយស្ងប់ស្ងាត់បានរយៈពេលខ្លី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក និងកម្លាំងអធិការដ្ឋានបានបង្ក្រាបរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ តាកែវ ២A-០១២២ មានដឹកឈើប្រណិតប្រភេទសុក្រំចំនួន១៣សន្លឹក ប្រវែង៣ម៉ែត្រ ស្ថិតនៅចំនុចផ្លូវកែងចូលឃុំ ស្រែឈូក ស្ថិតនៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប៉ុន្តែម្ចាស់រថយន្តបានគេចខ្លួនបាត់ ។
បច្ចុប្បន្ន រថយន្ត និងឈើត្រូវបានប្រគល់ជូនកម្លាំងជំនាញបរិស្ថាន ប្រចាំស្នាក់ការរហ៊ួត ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធីច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ