ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មួយ​នៅ​អា​មេ​រិ​ក​ប្រកាស ហាម​មិន​ឱ្យ​ប្រជាជន​ជុំ​គ្នា​​ក្នុង​ហាងទេ

4 ឆ្នាំ មុន

អា​មេ​រិ​ក ​៖តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋ Massachusetts រដ្ឋាភិបាល​ប្រចាំ​រដ្ឋ លោក Charlie Baker…

អា​មេ​រិ​ក ​៖តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋ Massachusetts រដ្ឋាភិបាល​ប្រចាំ​រដ្ឋ លោក Charlie Baker បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា គាត់​កំពុង​ហាមឃាត់​រាល់​ការ​បរិភោគ ​និង​ផឹក ​នៅ​នឹង​កន្លែង​នៅ​ភោជនីយដ្ឋាន ​និង​បា​ទាំងអស់​នៅ​ទូ​ទាំង​រដ្ឋ​ ។ ប៉ុន្តែ​ លោក​មិន​រាប់​បញ្ចូល​ទាំង​ការ​ទិញ​អាហារ​ពី​ហាង​យក​ទៅ​ទទួលទាន​នៅផ្ទះ និងការ​ដឹក​ជញ្ជូន​អាហារ​ទេ​។

លោក Baker បាន​និយាយ​ថា​៖ «​ការ​ប្រកាស​នេះ​គឺ​ត្រូវធ្វើ​ឡើង​ទៅ​តាម​ការ​រក្សា​គំលាត ដែល​ជា​ការ​ណែនាំ​របស់​នាយកដ្ឋាន​សុខភាព​សាធារណៈ​ ។ យោង​តាម​បទបញ្ជា​នេះ​ការ​ប្រមូលផ្តុំ​ទាំងនេះ​រួម​បញ្ចូល​ទាំង​សហគមន៍​ពលរដ្ឋ សាធារណៈ ការកម្សាន្ត ព្រឹត្តិការណ៍​កីឡា ការ​ប្រគំ​តន្ត្រី សន្និបាត និង​ព្រឹត្តិការណ៍​ ឬ​សកម្មភាព​ស្រ​ដៀង​គ្នា​ណាមួយ ដែល​ប្រមូលផ្តុំ​មនុស្ស២៥​នាក់ ឬ​ច្រើន​ជាង​នេះ ​នៅ​ក្នុង​បន្ទប់​តែ​មួយ ឬ​កន្លែង​មាន​តែ​មួយ​ក្នុង​ពេល​តែ​មួយ​។ នេះ​រួម​បញ្ចូល​ទាំង​កន្លែង​ហាត់ប្រាណ ក្លឹ​ប​ឯកជន និង​រោងកុន​។​”

លោក Baker បាន​និយាយ​ថា បទបញ្ជា​នេះ ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ​ហើយនឹង​មាន​ប្រសិទ្ធភាព​យ៉ាង​ហោច​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែមេសា​ ៕

អត្ថបទសរសេរ ដោយ