ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ បួន​នាក់​ថ្មី​ទៀត សរុប​នៅ​កម្ពុជា​កើន​ដល់​១២​ករណី

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​១៥ មីនា ២០២០ ក្រសួងសុខាភិបាល​ម្ពុ​ជា រក​ឃើញ​អ្នកជំងឺ COVID19 សរុប​ថ្ងៃនេះ​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង​១១​និង​២០​នាទី ថ្ងៃ​ទី​១៥ មីនា ២០២០ ក្រសួងសុខាភិបាល​ម្ពុ​ជា រក​ឃើញ​អ្នកជំងឺ COVID19 សរុប​ថ្ងៃនេះ​ទាំងអស់ ៥​នាក់​ទៀត (​ពេល​ថ្ងៃ​ប្រកាស​១​ករណី លើជនជាតិ​បារាំង អាយុ៣៥​ឆ្នាំ និង​ពេល​យប់​ប្រកាស​៤​ករណី​ទៀត​) ដូច្នេះ​សរុប​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន ១២ ករណី​ហើយ ។

៤ករណីរួមមាន ៖ ទី​១ កូន​របស់​ជនជាតិ​បារាំង មាន​អាយុ៤​ខែ ។ ទី​២ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ពេល​នេះ​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ទី​៣និង៤ ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​ពីរ​នាក់ នៅ​ខេត្តព្រះវិហារ (​អាយុ​៣៥​ឆ្នាំ​ម្នាក់ និង​៣៩​ឆ្នាំ​ម្នាក់​) ។

បើ​តាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ម្ពុ​ជា បញ្ជាក់​អោយ​ដឹង​ថា ១១​ករណី នាំ​ចូល​ពី​ប្រទេស​ក្រៅ និង​១​ករណី ប៉ះពាល់​ផ្ទាល់​មួយ​អ្នកជំងឺ ជនជាតិ​ជប៉ុន ពួក​គាត់​ទាំងអស់ មាន​សញ្ញា​តិចតួច និង​គ្មាន​រោគ​សញ្ញា មាន​ន័យ​ថា មាន​សុខភាព​ល្អ​នៅឡើយ ។

ទោះជា​យ៉ាងនេះ​ក្តី កម្ពុជា​ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា មានការ​ចម្លងជំងឺ នៅ​ក្នុង​សហគមន៍​ឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ