ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើអាក្រក់​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់

4 ឆ្នាំ មុន

ពាក្យចាស់​ពោល​ថា «​ធ្វើ​ល្អ​មួយ​រយ​សំពៅ ទោស​តូច​មួយ​ចូល​ទៅ ត្រូវ​រលាយ​អំពើ​ល្អ​គ្មាន​សល់​» ។ ភាសិត​នេះ​លោក​ចង់​ដាស់តឿន​ដល់​មនុស្ស​គ្រប់​រូប​កុំឱ្យ​ធ្វេសប្រហែស​នឹង​ការ​ធ្វើ​ល្អ​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ឱ្យ​បាន​រឿយ​ៗ ដើ​ម្បី​​ហាមឃាត់​ចិត្ត​មិន​ឱ្យ​ធ្លាក់​ថ្លោះធ្លោយ​ទៅ​ក្នុង​អំពើអាក្រក់​ណាមួយ ព្រោះ​អំណាច​នៃ​អំពើអាក្រក់​នេះ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ កាលណា​វា​ចូល​ទៅ​ហើយ​រមែង​គ្រប​សង្កត់​នូវ​អំពើ​ល្អ​ដែល​យើង​ខំ​សន្សំ​មក​នោះ​ទាំងអស់ ។…

ពាក្យចាស់​ពោល​ថា «​ធ្វើ​ល្អ​មួយ​រយ​សំពៅ ទោស​តូច​មួយ​ចូល​ទៅ ត្រូវ​រលាយ​អំពើ​ល្អ​គ្មាន​សល់​» ។ ភាសិត​នេះ​លោក​ចង់​ដាស់តឿន​ដល់​មនុស្ស​គ្រប់​រូប​កុំឱ្យ​ធ្វេសប្រហែស​នឹង​ការ​ធ្វើ​ល្អ​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ឱ្យ​បាន​រឿយ​ៗ ដើ​ម្បី​​ហាមឃាត់​ចិត្ត​មិន​ឱ្យ​ធ្លាក់​ថ្លោះធ្លោយ​ទៅ​ក្នុង​អំពើអាក្រក់​ណាមួយ ព្រោះ​អំណាច​នៃ​អំពើអាក្រក់​នេះ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ កាលណា​វា​ចូល​ទៅ​ហើយ​រមែង​គ្រប​សង្កត់​នូវ​អំពើ​ល្អ​ដែល​យើង​ខំ​សន្សំ​មក​នោះ​ទាំងអស់ ។

ត្រូវ​ដឹង​ថា សេចក្តី​ល្អ​របស់​មនុស្ស​គឺ​ស្ថិត​នៅ​លើ មាយា​ទ​ល្អ សណ្ដាប់ធ្នាប់​ល្អ មាន​សុជីវធម៌ មាន​អធ្យាស្រ័យ​យោគយល់ ចេះ​ឲ្យ​អភ័យ​គ្នា មិន​ប្រកាន់ទោស​អូស​ដំណើរ ព្រោះថា កើតមក​ជា​មនុស្ស​មានការ​ងារ​ល្អ​ច្រើន​ណាស់​ដែល​ត្រូវធ្វើ ត្រូវ​សន្សំ​រាល់ថ្ងៃ ។

ហេតុនេះ​ដើម្បី​ឲ្យ​បាន​ទៅ​ជា​មនុស្ស​ល្អ​ពិត ត្រូវ​ប្រឹងរៀន​សូត្រ​ឲ្យ​ចេះ​អំពី​មនុស្សធម៌ សីលធម៌ សុជីវធម៌​ក្នុង​សង្គម អាន​សៀវភៅ​ដែល​មាន​ប្រយោជន៍​ឲ្យ​បាន​ច្រើន ហើយ​ព្យាយាម​ប្រព្រឹត្ត​កែ​លំអ​ខ្លួន កសាង​ខ្លួន​រឿយ​ៗ​រាល់ថ្ងៃ នោះ​នឹង​ល្អ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ