ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៧​ខ្នង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ា​រិ​ន​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា​នេះ​ថា កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នេះ ខណៈ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បាន​កើតឡើង បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ា​រិ​ន​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា​នេះ​ថា កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នេះ ខណៈ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បាន​កើតឡើង បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង ស្ថិត​នៅ​ភូមិ​ចំនួន​២​ភូមិ គឺ​ភូមិ​រលំ​រុន និង​ភូមិ​វត្ត ស្ថិត​ក្នុង​ឃុំ​ស្រែ​ណូ​យ ស្រក​វ៉ា​រិ​ន ខេត្ត​សៀម រាប ក្នុង​នោះ​រលំ​ផ្ទះ​ទាំងស្រុង​ចំនួន​១​ខ្នង និង​ប៉ើង​ដំបូលផ្ទះ និង​សំយាបផ្ទះ​ចំនួន​៦​ខ្នង ។

សមត្ថកិច្ច​នគរបាល​ស្រុក​បានឱ្យ​ដឹង​ទៀត​ថា​៖ ករណី​នេះ​ខាងលើ​នេះ​ពុំ​បណ្ដាល​ឱ្យ​រង​គ្រោះ​ដល់​មនុស្ស​ឡើយ ។

សូម​បញ្ជាក់​ថា នេះ​ជា​ករណី​ទី​មួយ​ដែល​កើត​មាន​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ខេត្តសៀមរាប សម្រាប់​ដើមឆ្នាំ​២០២០​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ