ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​គ្រូ និង​សិស្ស​ត្រូវ​ចាំ​អស់​៧​ឆ្នាំ ទម្រាំ​គ្រប់​អាយុ​ល្មម​ការ

4 ឆ្នាំ មុន

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា លោកគ្រូ Erwin Pangaila មាន​អាយុ​២៧​ឆ្នាំ…

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា លោកគ្រូ Erwin Pangaila មាន​អាយុ​២៧​ឆ្នាំ នៅ​ពេល​ដែល​គាត់​ស្រលាញ់​សិស្ស​វិទ្យាល័យ​នៅ​សាលា SMP Negeri 2 Tenga នៅ Sulawesi Utara ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

តាម​ពិត​ទៅ​កូនសិស្ស​ម្នាក់​នោះ​ក៏​ស្រលាញ់​គាត់​ដែរ​។ នាង​ជា​សិស្ស​ដែល​មាន​អាយុ​១៣​ឆ្នាំ ឈ្មោះ Vinda Virginia​។ នាង​បាន​ចាប់អារម្មណ៍​លោកគ្រូ Erwin នៅ​ពេល​គាត់​សរសេរ​លើ​ក្តារខៀន​នៅ​ថ្នាក់​មួយទៀត ពេល​ដែល​នាង​ដើរ​កាត់​។ នាង​លង់​ស្នេហ៍​ត្រង់​រាង​សាច់ដុំ​ធំ​ៗ​របស់​គ្រូ​។ មិនមែន​ត្រឹមតែ​នាង​ទេ ដែល​ស្រលាញ់​លោកគ្រូ Erwin តែ​នាង​ច្បាស់​ថា នាង​គឺជា​ស្រី​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​គាត់​។ នាង​តែងតែ​នៅ​ចាំ​លោកគ្រូ រាល់ពេល​ចេញពី​រៀន ដើម្បី​និយាយ​គ្នា រហូត​ទាល់តែ​ទំនាក់ទំនង​គ្រូ​-​សិស្ស​ទៅ​ជា​សេ្ន​ហា​ប្រុស​-​ស្រី​។

ពួក​គេ​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហា​នៅ​ឆ្នាំ​២០១១ ហើយ​កាលនោះ​ខាង​ស្រី​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​។ នេះ​គឺជា​រឿង​មិនល្អ​សម្រាប់​គ្រូ​មក​ស្រលាញ់​សិស្ស ហើយ​ពិសេស​នោះ​គឺ​សិស្ស​មិន​ទាន់​គ្រប់​​អាយុ​។ តែ​ពួក​គេ​ទាំង​ពីរ​នាក់ អះអាង​ថា បាន​គោរព​ប្រពៃណី ហើយ​ស្មោះ​ជា​និច្ច​នៅ​ក្នុង​ស្នេហា​របស់​ខ្លួន​។ ពេល​ខាង​ស្រី​អាយុ​២០​ឆ្នាំ និង​ខាង​ប្រុស​អាយុ​៣៤​ឆ្នាំ ពួក​គេ​ក៏​សម្រេចចិត្ត​រៀប​ការ​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨​។ រឿង​នេះ​ចាស់​បន្តិច តែ​វា​ទើបតែ​មានការ​ផ្ទុះ​ឡើង​ម្តងទៀត​នៅ​ពេល​នេះ​។

វា​មិន​ច្បាស់​ទេ​ថា តើ​ពួក​គេ​ទាក់ទង​គ្នា​ជា​លក្ខណៈ​សង្សារ​តាម​របៀប​ណា​កាលពី​ឆ្នាំ​២០១១​? ខណៈ​ដែល Vinda មាន​អាយុ​ត្រឹមតែ​១៣​ឆ្នាំ​។ តែ​គេ​ឃើញ​រូបថត​មួយ​ចំនួន​បង្ហាញ​ពី​សេចក្តី​ស្នេហា​ផ្អែមល្ហែម​ទាំង​នាង​នៅ​ជា​សិស្ស​។ សូ​ម្បី​មក​ដល់​ថ្ងៃនេះ មហាជន​នៅ​តែ​គិត​ថា ជា​រឿង​មិនល្អ ដែល​គ្រូ​ស្រលាញ់​សិស្ស​មិន​ទាន់​គ្រប់​អាយុ​។ តែ​ក៏​មាន​អ្នក​ជូនពរ​អ្នក​ទាំង​ពីរ និង សប្បាយ​​ជំនួស​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ