ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្រីក្រ​និង​មាន​​ជំងឺ​ប្រចាំ​កាយ​ទទួល​ការ​ឧបត្ថម្ភ​ពី​លោក​អធិការ​ស្រុក​អង្គស្នួល (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ដែល​បុរស​ជា​ប្ដី​មាន​ជម្ងឺ​ប្រចាំ​កាយ​មិន​អាច​ចេញ​ទៅ​ប្រកបការងារ​រកស៊ី​បាន​ឡើយ ចំណែក​ប្រពន្ធ​ធ្វើ​ជា​សន្តិសុខ​និង​រស់នៅ​ក្នុងផ្ទះ​ខ្ទម​តូច​មួយ​នោះ បាន​ទទួល​ការ​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ពី​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល និង​ជា​អនុប្រធាន​ទី​២…

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​ដែល​បុរស​ជា​ប្ដី​មាន​ជម្ងឺ​ប្រចាំ​កាយ​មិន​អាច​ចេញ​ទៅ​ប្រកបការងារ​រកស៊ី​បាន​ឡើយ ចំណែក​ប្រពន្ធ​ធ្វើ​ជា​សន្តិសុខ​និង​រស់នៅ​ក្នុងផ្ទះ​ខ្ទម​តូច​មួយ​នោះ បាន​ទទួល​ការ​ឧបត្ថម្ភ​នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ពី​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល និង​ជា​អនុប្រធាន​ទី​២ ក្រុមការងារ​ចុះ​ជួយ​ឃុំ​ដំណាក់​អំពិល​រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​។

លោក​អធិការ​នគរបាល​ស្រុក​ស្នួល​បាន​ដឹកនាំ​កម្លាំង​នាំ​យក​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ពួក​គាត់​ដល់​គេហដ្ឋាន ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០២០ ដើម្បី​ដោះ​ទាល់​ក្នុង​ពេល​ដែល​ពួក​គាត់​កំពុង​ជួប​ការ​លំបាក និង​​ខ្វះខាត​។

លោក​មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​១​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត​ខាងលើ​នោះ​ប្តី​ឈ្មោះ​ចាប គង់ អាយុ​៦៣​ឆ្នាំ មាន​ជម្ងឺលើសឈាម​ប្រចាំ​កាយ មិន​អាច​ចេញ​ទៅ​ប្រកប​កិច្ចការ​រកស៊ី​កើត​ឡើយ​គឺ​នៅ​តែ​ផ្ទះ ចំណែក​ប្រពន្ធ​ឈ្មោះ​ឈឹ​ម វ​ណ្ណា អាយុ​៥៩​ឆ្នាំ ជា​សន្តិសុខ​យាម​រោងចក្រ និង​មានកូន​ស្រី​បង្កើត​ម្នាក់​ជា​ស្រី​មេម៉ាយ​នៅ​ក្នុង​បន្ទុក ។ សព្វថ្ងៃ​ពួក​គាត់​រស់នៅ​ក្នុងផ្ទះ​តៀម​ផ្ទាល់​ដី​តូច​មួយ​សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី ហើយ​ជញ្ជាំង​បិទ​បាំង​ដោយ​ក្ដារ​លា​យស​ង្ក័​សី ដែល​មា​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ប៉ុណ្ណោះ​។

លោក​អធិការ​បាន​ថ្លែង​បន្ត​ទៀត​ថា គ្រួសារ​មួយ​នេះ​មិន​ត្រឹមតែ​ក្រីក្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវការ​ព្យាបាល​ជម្ងឺ​បុរស​ជា​ប្ដី​ថែម​ទៀត​ផង ដូច្នេះ​ពួក​គាត់​ពិតជា​ជួប​ការ​លំបាក​ខ្វះខាត​ខ្លាំង​ណាស់ ដោយសារ​តែ​មានការ​អាណិតអាសូរ​ចំពោះ​ពួក​គាត់​នោះ ទើប​លោក​រួម​ជាមួយ​ក្រុមការងារ​ទាំងអស់​ចុះ​សួរសុខទុក្ខ និង​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ​ព្រមទាំង​ថវិកា​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ដល់​ពួក​គាត់ រួម​មាន​ថវិកា​ចំនួន​១០០០០០​រៀល​, អង្ករ​១​បាវ ទម្ងន់​៥០​គីឡូក្រាម​, ទឹកបរិសុទ្ធ​មួយ​កេស​, ទឹក​ផ្លែ​ឈើ​១​កេស​, ទឹកក្រូច​១​កេស​, មី​២​កេស​ធំ​, ទឹកស៊ីអុី​វ​១​យួរ​, ទឹកត្រី​១​យួរ និង​ក្រមា​១ សរុប​ថវិកា​ចំនួន​៣៣៥,០០០​រៀល​។

ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​ខាងលើ​នេះ​ថ្វី​ដ្បិតតែ​មិន​ច្រើន​ប៉ុន្តែ​ជា​ការ​ចែករំលែក​និង​ជួយ​ដល់​ពួក​គាត់​ក្នុង​ពេល​កំពុង​ជួប​ការ​ខ្វះខាត​និង​លំបាក​ដើម្បី​ដោះ​ទាល់​បាន​មួយ​គ្រា​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ