ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ​អេ​ស្ប៉ា​ញ​ពង្រឹង​វិធាន​ការ​​រឹ​ត​ត្បិត​ស្ទើរ​ទូទាំង​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រទេស​អេ​ស្ប៉ា​ញ​ក៏​ដូច​ជា​បារាំង​ដែរ បាន​ពង្រឹង​ថែម​ទៀត ពី​​បណ្ដា​វិធាន​ការ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​COVID-19 ។ ចំពោះ​មុខការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​នេះ អេ​ស្ប៉ា​ញ​បាន​ចាត់វិធានការ​ខ្លាំង​ជា​ពិសេស ដោយ​​បង្ខាំង​ប្រទេស​ស្ទើរ​ទាំងមូល ​ហើយ​ចេញ​ការ​ប្រកាស​អាសន្ន​សម្រាប់​រយៈពេល​១៥​ថ្ងៃ​។…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រទេស​អេ​ស្ប៉ា​ញ​ក៏​ដូច​ជា​បារាំង​ដែរ បាន​ពង្រឹង​ថែម​ទៀត ពី​​បណ្ដា​វិធាន​ការ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​COVID-19 ។

ចំពោះ​មុខការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​នៃ​វីរុស​នេះ អេ​ស្ប៉ា​ញ​បាន​ចាត់វិធានការ​ខ្លាំង​ជា​ពិសេស ដោយ​​បង្ខាំង​ប្រទេស​ស្ទើរ​ទាំងមូល ​ហើយ​ចេញ​ការ​ប្រកាស​អាសន្ន​សម្រាប់​រយៈពេល​១៥​ថ្ងៃ​។

អេ​ស្ប៉ា​ញ​ជា​ប្រទេស​អឺរ៉ុប​ទី​២ ​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​វីរុស​នោះ បន្ទាប់​ពី​អ៊ី​តា​លី​ជាមួយ​អ្នក​ឆ្លង​៥.៧៥៣​នាក់ និង​ជា​ប្រទេស​ទី​៤​ នៃ​ពិភពលោក​បើ​គិត​ពី​ចំនួន​អ្នក​បាត់​បង់​ជីវិត ជាមួយ​អ្នក​​បាត់​បង់​ជីវិត​១៨៣​នាក់​។

នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក​ PETRO SANCHEZ ​អះអាង​ច្បាស់​ថា ពលរដ្ឋ​អេ​ស្ប៉ា​ញ​អាច​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទៅ​ធ្វើការ ទិញ​នំ​ប៉័ង ទៅ​ឱសថស្ថាន ឬ​ទៅ​ព្យាបាល​ខ្លួន​តែ​ពុំ​មែន​ទៅ​ផ្ទះ​មិត្តភក្ដិ ​ដើម្បី​ជួបជុំ​គ្នា​ផឹក​ស៊ី​ហូប​ចុក​ឡើយ​។ នា​វេលា​ល្ងាច​ថ្ងៃ​ទី​២៤​មីនា រដ្ឋាភិបាល​ប្រកាស​ពី​ការ​ឆ្លង​វីរុស​ដល់​ភរិយា​នាយក​រដ្ឋមន្ត្រី​រូប​នេះ​។

ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​៨៣០​នាក់​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៤.៥០០​នាក់ រួច​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ មាន​អ្នក​បាត់​បង់​ជីវិត​ថ្មី​១២​នាក់​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​សរុប​ឡើង​ដល់​៩១​នាក់​។ ប្រទេស​នោះ​បាន​ពង្រឹង​វិធាន​ទប់ស្កាត់​។

ប្រទេស​អូ​ទ្រី​ស​ដែល​មាន​អ្នក​ឆ្លង​វីរុស​៦០២​នាក់ អះអាង​នា​ថ្ងៃ​ទី​១៤​មីនា​ពី​ការ​បិទ​ស្ថានីយ​លេង​ស្គី​របស់​ខ្លួន ខណៈ​ទីនោះ​ជា​កន្លែង​ប្រកួត​កីឡា​ស្គី​ន​សំខាន់​នៅ​អឺរ៉ុប​។ ប្រទេស​ស្វ៊ី​សមាន​អ្នក​ឆ្លង​១.៣៥៥​នាក់​និង​អ្នក​​បាត់​បង់​ជីវិត១១​នាក់​។ ចំណែក​អ​.​ស​.​ប​រាយការណ៍​ពី​បុគ្គលិក​ខ្លួន​ម្នាក់​ឆ្លង​វីរុស​នៅ​ក្រុង​ហ្ស៊ឺ​ណែវ​។​ប្រទេស​អង់គ្លេស​ដែល​តាម​ផ្លូវការ​មាន​អ្នក​ឆ្លង​១.១៤០​នាក់ ក្នុង​នោះ​​បាត់​បង់​ជីវិតចំនួន​​២១​នាក់ រដ្ឋាភិបាល​ត្រៀម​ហាមឃាត់​ការ​ប្រមូលផ្ដុំ​មនុស្ស​ធំ​ៗ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ