ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ិច បូ​ឡែ​ន បង្ហាញ​គន្លឹះ​ក្នុង​ការ​តម្រង់​ទិស​សម្រាប់​សិស្ស​ត្រៀម​ចូល​ថ្នាក់​មហាវិទ្យាល័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Education Group ដែល​ជា​ស្ថាប័ន​អប់រំ​ឯកជន​ដ៏​ធំ​មួយ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Westline Education Group ដែល​ជា​ស្ថាប័ន​អប់រំ​ឯកជន​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​បង្ហាញ​ពី​គន្លឹះ​ខ្លះ​ៗ​សម្រាប់​តម្រង់​ទិស​ដល់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ ជា​ពិសេស​សិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​នៅ​ពេល​ខាង​មុខ និង​បន្ត​ថ្នាក់​មហាវិទ្យាល័យ​នៅ​ពេល​ឆាប់​នេះ ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​តម្រង់​ទិស​នៅ​សាកលវិទ្យាល័យ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា ២០២០ លោក ប៉ិច បូ​ឡែ​ន បាន​មាន​ប្រសាសន៍​ថា កម្មវិធី​តម្រង់​ទិស​ដល់​សិស្សានុសិស្ស​មុន​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​សិស្សសាលា​វេ​ស្ទ​ឡាញ ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​ដើម្បី​អោយ​សិស្ស​ទាំងអស់​អាច​មានឱកាស និង​ស្វែង​យល់​ពី​ខ្លួន​គាត់​មុន​នឹង​គាត់​ជ្រើសរើស​យក​មហាវិទ្យាល័យ​មួយ​សម្រាប់​សិក្សា​ថ្នាក់ឧត្តម ។

លោក​បន្ត​ថា សិក្ខាសាលា​តម្រង់​ទិស​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​តំណាង​សាកលវិទ្យាល័យ​ជា​ដៃគូ​ជា​ច្រើន និង​ពី​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផង​ដែរ ដើម្បី​អោយ​តំណាង​​សាកល​វិទ្យា​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​មាន​ទៅ​ដល់​សិស្សានុសិស្ស​សម្រេចចិត្ត​ជ្រើសរើស​យក​សាកលវិទ្យាល័យ​មួយ​ណា ជំនាញ​អ្វី​សម្រាប់​ការ​សិក្សា​របស់​ខ្លួន​ពេល​បញ្ចប់​ការ​ប្រឡង​បាក់​ឌុ​ប​រួច ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ឃើញ​ថា និស្សិត​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទទួល​បានការ​ងារ​ដែល​ត្រូវ​នឹង​ជំនាញ​ច្រើន​ជាង​មុន ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ៗ ឃើញ​ថា​ពួក​គេ​ចេញ​មក​ច្រើន​តែ​ខុស​ពី​ជំនាញ​ដែល​ពួក​គេ​រៀន ដោយសារ​តែ​កន្លង​មក​សិស្ស​ទាំងនោះ​ភាគច្រើន​រៀន​តាម​គ្នា ដោយ​មិន​បាន​ស្វែង​យល់​ថា តើ​ខ្លួន​មាន​ជំនាញ អ្វី​អោយ​ប្រាកដ​មាន​សមត្ថភាព​ទៅ​លើ​ជំនាញ​ណាមួយ ដូច្នេះ​ពេល​រៀន​ចប់​គឺ​តែងតែ​ធ្វើការ​ខុស​ជំនាញ​ដែល​បាន​រៀន ។

បើ​តាម​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អប់រំ​មួយ​នេះ បានអោយ​ដឹង​ទៀត​ថា សិស្សានុសិស្ស ឬ​អាណា​ព្យាបាល​ក៏​មិន​គួរ​ផ្ដោត​លើ​តែ​មហាវិទ្យាល័យ​ណា​ដែល​ផ្ដល់​អាហារូបករណ៍​ដែរ ព្រោះ​ពេល​ខ្លះ​មហាវិទ្យាល័យ​ដែល​ផ្ដល់​អាហារូបករណ៍​នោះ មិន​ត្រូវ​នឹង​ជំនាញ​របស់​សិស្ស ឬ​មិន​ត្រូវ​នឹង​ដុ​ង​របស់​សិស្ស​ដែល​មាន ។

ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ដែល​ទទួល​បាន​អាហារូបករណ៍ តែ​មិន​ត្រូវ​ជំនាញ​ពួក​គេ​ចំណេញ​ប្រាក់​ត្រឹម​ពីរ​បី​ពាន់​ដុល្លារ​មែន ក៏​ប៉ុន្តែ​ពួក​គេ​នឹង​ខាត​ពេលវេលា ខាតបង់​ប្រាក់​ដែល​ពួក​គេ​រក​វិញ ដោយសារ​តែ​ការ​សិក្សា​មិន​ត្រូវ​ជំនាញ ចេញ​ក៏​ធ្វើការ​ខុស​ជំនាញ ហើយ​ក៏​ទទួល​បាន​ប្រាក់ខែ​តិច​ជាង​ការ​ពួក​គេ​រៀន​ត្រូវ​ជំនាញ ទោះបីជា​ពួក​គេ​បង់ថ្លៃ​សិក្សា​ពេញ​ក៏​ដោយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ