ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំការ​ដាំ​ដើម​កា​កាវ​រាប់​ពាន់​ដើម​ត្រូវ​អណ្តាត​ភ្លើង​លេប​ត្របាក់​ខ្ទេច

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភ្លើង​បាន​លេប​ត្របាក់​ចំការ​ដាំ​ដើម​កាកាវ​អស់​រាប់​ពាន់​ដើម ក្រោយ​សមត្ថកិច្ច​មិន​អាច​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ ព្រោះតែ​ស្ថាន​ភាព​ផ្លូវ​តូច​ចង្អៀត ហើយ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ទើប​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​ជំនាញ​។ នគរបាល​ស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆេះ​ចំការ​អស់​៤​ហិ​កតា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភ្លើង​បាន​លេប​ត្របាក់​ចំការ​ដាំ​ដើម​កាកាវ​អស់​រាប់​ពាន់​ដើម ក្រោយ​សមត្ថកិច្ច​មិន​អាច​ជួយ​បាញ់​ទឹក​ពន្លត់​ទាន់ ព្រោះតែ​ស្ថាន​ភាព​ផ្លូវ​តូច​ចង្អៀត ហើយ​ភ្លើង​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ទើប​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​ជំនាញ​។

នគរបាល​ស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា ភ្លើង​បាន​ឆេះ​ចំការ​អស់​៤​ហិ​កតា និង​ត្រាក់ទ័រ​១​គ្រឿង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ​ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។
បើ​តាម​នគរបាល​បន្ត​ថា ចំការ​ដែល​ភ្លើង​ឆេះ​នេះ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ សេក យ៉​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ហើយ​ខណៈ​ពេល​កើតហេតុ ម្ចាស់​បាន​ទៅ​រាយការណ៍​ដល់​នគរបាល​ប៉ុស្តិ៍ អំពី​ករណី​ភ្លើង​ឆេះ​ចំការ ដំណាំ​របស់​គាត់ ។

បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ដាក់​ដាំ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ ចុះ​ជួយ​អន្តរាគមន៍​ដល់ទី​តាំង​កន្លែង​កើតហេតុ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លាត់​អគ្គិភ័យ​១​គ្រឿង​។ ទោះជា​យ៉ាងណា បញ្ហា​ដែល​ប្រឈម​ខ្លាំង ដោយសារ​ចំការ​នៅ​ឆ្ងាយ​ពី​ភូមិ ផ្លូវ​ចូល​តូច​ចង្អៀត​មិន​អាច​ឲ្យ​រថយន្ត​ចូល​ទៅ​ដល់​។ ហើយ​ករណី​ឆេះ​ចំការ​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្តែ​ឆេះ​ត្រាក់ទ័រ​ចំនួន​១​គ្រឿង និង​ខូចខាត​ដំណាំ​អស់​ចំនួន​៤​ហិច​តា​។

លោក វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​អូរ​រាំង បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​ចំការ​ដាំ​ម៉ា​កាវ​នេះ គឺ​រាលដាល​មក​ពី​ភ្លើង​ឆេះ​វាលស្មៅ​ដែល​អ្នក​ភូមិ​ដុត រាល់​រដូវប្រាំង​ទើប​វា​រាល​ដាល​ដល់​ចំការ​ខាងលើ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល​។

លោក​អធិការ​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា សូមកុំ​ដុត​ស្មៅ ឬ​ស្បូវ​នៅ​តាម​ទីវាល​លើ​ខ្នងភ្នំ​នានា ព្រោះ​វា​អាច​ឆេះ​រាល​ដល់​ផ្ទះ​អ្នកស្រុក ឬ​ចំការ ដំណាំ​នានា​ដូច​ករណី​ខាងលើ​។ បើ​បងប្អូន​ចង់​ដុត​សម្អាត​ចំការ គួរ​កាត់​ស្មៅ​ធ្វើ​មុខ​ភ្លើង​ជា​មុន ចៀសវាង​កើត​គ្រោះថ្នាក់​ជាយថាហេតុ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ