កិត្យានុភាពប្រាសាទព្រះវិហារ (បទពាក្យ៧)
ទីស្ថានមនោរម្យសមល្អឯង ខ្នងភ្នំដងរែកកេរ្ដិ៍ខេមរា
ទឹកដីធម្មជាតិស្រស់ត្រកាល រំលេចរចនាប្រាសាទថ្ម ។
ទីស្ថានមនោរម្យសមល្អឯង ខ្នងភ្នំដងរែកកេរ្ដិ៍ខេមរា
ទឹកដីធម្មជាតិស្រស់ត្រកាល រំលេចរចនាប្រាសាទថ្ម ។
ទីស្ថានមនោរម្យសមល្អឯង ខ្នងភ្នំដងរែកកេរ្ដិ៍ខេមរា
ទឹកដីធម្មជាតិស្រស់ត្រកាល រំលេចរចនាប្រាសាទថ្ម ។
មៀងមើលប្រាសាទស្អាតគ្មានទាស់ បង្អួតសម្រស់ភ្នែកទេសចរ
ដូចជាស្ថានសួគាបវរ ក្បូក្បាច់លំអឈរសង្ហារ ។
លើក្រោមស្អិតស្អាងខាងធ្វេងស្ដាំ នាគថ្មឈរចាំសាធុការ
ហោជាងរាងខ្ពស់រស់ភ្ញីផ្កា ក្បាច់ឆ្លាក់រចនាស្រស់សោភា។
ពពកមូលមីរអព្ទ័ដេរដាស ប្រៀបស្ថានកៃឡាស់ព្រហ្មលោកា
អណ្ដែតត្រសែតលើវេហាហ៍ វិមានមហស្ចារ្យព្រះសិវៈ។
តួអង្គព្រះសាទព្រះវិហារ សំណង់មហិមាអច្ឆរិយៈ
អាទិទេពស្រីសិក្ខាសា្វរៈ វិមានសក្ការៈបារមីឫទ្ធិ។
មរតកប្រាសាទស្អាតគ្មានពីរ សង់លើគិរីល្អវិចិត្រ
ដូនតាបូជាទាំងកាយចិត្ដ បញាញាណពិតពូជអ្នកជា។
វត្ដលង្កាព្រះកុសុមារាម សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមក រាជធានីភ្នំពេញ
០៦-០៨-២០១០
ភិក្ខុ កុយ ពិសិដ្ឋ (វិសុទ្ធិបញា)
ចែករំលែកព័តមាននេះ