ចិន​អ្នកជំងឺ​ឆ្លង​ ​COVID-19 ​ជា​ចេញពី​ពេទ្យ​សរុប​៦៦.៩១១​នាក់​ហើយ


ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២០​នេះថា បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​ COVID-19 ចំនួន​២០​នាក់ ​និង​អ្នក​បាត់​បង់​ជីវិត​​ថ្មី​១០​នាក់ ក្នុង​ថ្ងៃ​ទី​១៤​មីនា​នៅ​ចិនដីគោក​។

យោង​តាម​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន​ថា អ្នក​ស្លាប់​ថ្មី​ទាំងអស់​កត់សម្គាល់​ឃើញ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។ នា​ថ្ងៃ​ទី​១៤​ មីនា ​មនុស្ស​១.៣៧០​នាក់​ទៀត បានជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ ចំណែក​ចំនួន​អ្នកជំងឺ​ធ្ងន់​បាន​ចុះ​ថយ​៣៨៤​នាក់​ទៀត មក​នៅ​ត្រឹម​៣.២២៦​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក មាន​ដល់​៨០.៨៤៤​នាក់​មក​ដល់​ចុង​ថ្ងៃ​ទី​១៤​មីនា ក្នុង​នោះ​អ្នក​ជំ​ងឹ​១០.៧៣៤​នាក់​បន្ត​ស្ថិត​ក្នុង​មន្ទីរពេទ្យ​។ សរុប​អ្នកជំងឺ​៦៦.៩១១​នាក់ បានជា​សះស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ ហើយ​មនុស្ស​សរុប​៣.១៩៩​នាក់​បាត់​បង់​ជីវិត​។ ក្រៅពី​នេះ​នៅ​សល់​អ្នក​សង្ស័យ​ឆ្លង​វីរុស​១១៣​នាក់​។

ទន្ទឹម​នឹង​នេះ​ក្នុង​ថ្ងៃ​ទី​១៤​មីនា​ដែរ​មាន​មនុស្ស​១៦​នាក់​ឆ្លង​វីរុស​មក​ពី​ប្រទេស​ក្រៅ ក្នុង​នោះ​៥​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង ៤​នាក់​នៅ​ខេត្ត​ហ្សេ​យ៉ាង ៣​នាក់​នៅ​ក្រុង​សៀង​ហៃ​និង​៣​នាក់​ក្នុង​ខេត្ត​ហ្គា​ន​ស៊ូ​។

កូរ៉េ​ខាងត្បូង​មាន​អ្នក​ឆ្លង​ថ្មី​ចុះ​ថយ
តាម​ YONHAP​ កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​១៥​មីនា ពី​មនុស្ស​៧៦​នាក់​ទៀត​ឆ្លង​វីរុស ដែល​​នោះ​បង្ហាញ​ថា ​ចំនួន​អ្នក​ឆ្លង​ថ្មី មាន​ក្រោម​ពី​១០០​នាក់​ជា​លើក​ដំបូង ចាប់តាំងពី​២៣​ថ្ងៃ​មក​ហើយ​។ តួលេខ​នោះ​តំណាង​ឲ្យ​ការ​កើនឡើង​ខ្សោយ​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នកជំងឺ ចាប់តាំងពី​ថ្ងៃ​ទី​២១​ មក​រា​មក​។

ការ​ឆ្លង​ហាក់​ចុះ​ថយ​ខណៈ​អាជ្ញាធរ​សុខាភិបាល ពង្រឹង​បណ្ដា​វិធានការ​ដើម្បី​ទប់​បណ្ដា​ប្រភព​នៃ​ការ​ចម្លង​ក្នុង​ប្រទេស​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង ក៏​រាយការណ៍​ដែរ​ពី​មនុស្ស​៣​នាក់​ទៀត​បាន​បាត់​បង់​ជីវិត​​ដោយសារ​វីរុស នាំ​ឲ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​សរុប​ឡើង​ដល់​៧៥​នាក់​។

អ៊ី​រ៉​ង់​មាន​អ្នក​បាត់​បង់​ជីវិត​ថ្មី​៩៧​នាក់​ទៀត
ក្រសួងសុខាភិបាល​អ៊ីរ៉​ង់​ប្រកាស​នា​ថៃ្ង​ទី​១៤​មីនា ពី​មនុស្ស​​បាត់​បង់​ជីវិត​ថ្មី​៩៧​នាក់​ទៀត​ដោយ​សារ​វីរុស ​COVID-19 នាំ​ឲ្យ​ចំនួន​ផ្លូវការ​នៃ​អ្នក​ស្លាប់​ដោយសារ​វីរុស​ក្នុង​ប្រទេស​នេះ ឡើង​ដល់​៦១១​នាក់​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងសុខាភិបាល​អ៊ី​រ៉​ង់​និយាយ​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​កត់សម្គាល់​ឃើញ​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​អ៊ីរ៉​ង់​មាន​១.៣៦៥​នាក់​។ ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​១២.៧២៩​នាក់ ចំណែក​អ្នកជំងឺ​ជាង​៤.៣០០​នាក់​ទទួល​ការ​ព្យាបាល​ជា​សះ​ស្បើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ