ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​ផឹក​ទឹ​ក​នោម​គោ ជួយ​​ការពារ​វីរុស​ COVID-19 របស់​ពួក​ហិណ្ឌូ​

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ពួក​ហិណ្ឌូ​ឥណ្ឌា​ជា​ច្រើន​សិប​នាក់ ក្នុង​ពិធីបុណ្យ​មួយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​​មីនា​ ឆ្នាំ​២០២០ នៅ​ក្រុង​ញូ​វ​ដែ​ល្លី បាន​នាំ​គ្នា​ផឹក​ទឹកនោមគោ ដោយ​មាន​ជំនឿ​ថា ទឹកនោមគោ​អាច​ជួយ​​ការពារ​ប្រឆាំង​វីរុស​…

ប្រទេស​ឥណ្ឌា ៖ ពួក​ហិណ្ឌូ​ឥណ្ឌា​ជា​ច្រើន​សិប​នាក់ ក្នុង​ពិធីបុណ្យ​មួយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​​មីនា​ ឆ្នាំ​២០២០ នៅ​ក្រុង​ញូ​វ​ដែ​ល្លី បាន​នាំ​គ្នា​ផឹក​ទឹកនោមគោ ដោយ​មាន​ជំនឿ​ថា ទឹកនោមគោ​អាច​ជួយ​​ការពារ​ប្រឆាំង​វីរុស​ COVID-19​។

បណ្ដា​សមាជិក​និង​អ្នកគាំទ្រ​នៃ​ក្រុម​សាសនា​ហិណ្ឌូ​ ALL INDIA HINDU MAHASABHA បាន​ប្រារព្ធ​ពិធី​បូជា​ភ្លើង ​និង​ច្រៀង​ហើយ​នាំ​គ្នា​ផឹក​ទឹកនោមគោ ដែល​មាន​ក្នុង​កែវ​ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​។ គោ​នៅ​ឥណ្ឌា​ចាត់​ទុក​ថា​ជា​សត្វ​ដែល​គោរព​បូជា ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​អ្នកមាន​ជំនឿ​ជឿ​ថា ការ​ផឹក​ទឹកនោមគោ​អាច​ជួយ​ការពារ​បាន​ច្រើន​យ៉ាង​។

បុរស​មាន​ជំនឿ​ស៊ុប​ម្នាក់​ដែល​ចូលរួម ក្នុង​ពិធីបុណ្យ​នោះ​ដែរ​ បាន​អះអាង​ប្រាប់ ​AFP ​ថា មនុស្ស​គ្រប់​គ្នា​ដែល​ផឹក​ទឹកនោមគោ​នឹង​អាច​ជា​ពី​ជំងឺ​និង​ការពារ​ខ្លួន​បាន​។ គេ​ចាត់​ថា​នោះ​ជា​ឱសថ​ដ៏​សាក​សិទ្ធិ​។

ប្រមុខ​ក្រុម​សាសនា​នោះ​ លោក​ CHAKRAPANI MAHARAJ មុន​ពេល​ផឹក​ទឹកនោមគោ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា យើង​ប្រមូលផ្ដុំ​គ្នា​នា​ពេល​នេះ​គឹ​យើង​បួងសួង ដើម្បី​សន្តិភាព​លើ​ពិភពលោក ហើយ​យើង​ជូន​ដ​ង្វា​យ​មួយ​ដល់​វីរុស ​COVID-19​ដើម្បី​ឲ្យ​សម្រាល​។ បន្ទាប់​មក​លោក​បាន​ចាក់​ច្រូច​ទឹកនោមគោ​ជា​ដ​ង្វា​យ​បែប​សន្មត់​ដល់​វីរុស​នោះ ដើម្បី​ឲ្យ​សម្រាល​ការ​ចម្លង។

បណ្ដា​អ្នក​វិទ្យាសាស្ត្រ​និង​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ដែល​វីរុស​នោះ ក​ពុង​រាតត្បាត​ខ្លាំង​អះអាង​ថា គេ​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ឬ​ឱសថ​ដែល​អាច​ការពារ​ប្រជាជន ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​នៅឡើយ ខណៈ​វីរុស​នោះ​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​ជាង​៥.៤០០​នាក់​ហើយ និង​មាន​អ្នក​ឆ្លង​ជិត​១៥០.០០០​នាក់​លើ​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ