ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សមត្ថកិច្ច​មិន​បង្ក្រាប​ អ្នក​ភូមិ​នាំគ្នា​វាយ​កម្ទេច​ទីតាំង​​ហ្គេ​ម​បា.ញ់​ត្រី២​កន្លែង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ ​និងជួញដូរ ​ប្រើប្រាស់​គ្រឿងញៀន​ដុះ​ស្លែង​​ចំនួន​២​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​និគមជន​ជាតិ​វៀតណាម ផ្ទុះ​ហិ​ង្សា​នាំ​គ្នា​វាយ​កម្ទេច​ចោល ដោយសារ​តែ​ទីតាំង​នោះ​បង្កើត​អោយ​មាន​ល្បែងស៊ីសង នាំឱ្យកើត​មាន​អំពើ​លួច​ឆក់​ប្លន់​នៅ​ក្នុងភូមិ ហើយ​អាជ្ញាធរ…

រាជធានី​ភ្នំពេញ​ ៖​ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ ​និងជួញដូរ ​ប្រើប្រាស់​គ្រឿងញៀន​ដុះ​ស្លែង​​ចំនួន​២​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​និគមជន​ជាតិ​វៀតណាម ផ្ទុះ​ហិ​ង្សា​នាំ​គ្នា​វាយ​កម្ទេច​ចោល ដោយសារ​តែ​ទីតាំង​នោះ​បង្កើត​អោយ​មាន​ល្បែងស៊ីសង នាំឱ្យកើត​មាន​អំពើ​លួច​ឆក់​ប្លន់​នៅ​ក្នុងភូមិ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ មិន​បង្ក្រាប​។

​ហេតុការណ៍​ផ្ទុះហិង្សា​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​បើក​ហ្គេ​ម​បាញ់​ត្រី ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិ​នា អ្នក​ភូមិ​ប្រមាណ​ជាង​១០០​នាក់​ក៏បាន​បន្ត​នាំ​គ្នា​ផ្តិត​មេ​ដៃ​ប្តឹង​ផង​ដែរ​។

ការ​ផ្ទុះ​ហិង្សា​រខាងលើ​​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​មាន​ជនសង្ស័យ​ចំនួន​៦​នាក់​ប្រដាប់​ដោយ​ដាវ បាន​ចេញពី​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ ហើយ​​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ទូរស័ព្ទ​ពី​ក្មេង​នៅ​ក្នុងភូមិ​យក​អស់​ទូរស័ព្ទ​​ចំនួន​២​គ្រឿង ។

តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ទូហ្គេ​ម​បាញ់ត្រី​ចំនួន​៤​គ្រឿង ស្ថិត​នៅ​​២​ទីតាំង​ក្បែរ​គ្នា ត្រូវ​អ្នក​ភូមិ​ជា​ជនជាតិ​វៀតណាម នាំ​គ្នា​វាយ​កម្ទេច​ទ្វារផ្ទះ ​ហើយ​ចូល​ទៅ​វាយ​កម្ទេច​ទូ​​ហ្គេ​ម​និង​អូស​យក​ចេញ​មកក្រៅ​​ផ្ទះ​។

​តាម​​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​​ខាងលើ​នេះ​មាន​ម្ចាស់​ឈ្មោះ​ប៊ិ​ន ដែល​បាន​បើក​លេង​ដុះ​ស្លែ​មក​ហើយ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប​ឡើយ ។ ​មិន​ត្រឹមតែ​បើក​ល្បែងស៊ីសង​នោះ​ទេ ទីតាំង​នេះក៏​​ជា​កន្លែង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ផង​ដែរ ​​ជា​ហេតុ​បង្កើត​អោយ​មាន​ចោរលួច​ឆក់​ប្លន់​ជា​បន្តបន្ទាប់​។

​តាមប្រភពពី​​ប្រជាពលរដ្ឋបានអោយ​​បន្ត​​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១៣ ខែមីនា ជនសង្ស័យ​​​មួយ​​ក្រុម​មាន​គ្នា​៦​នាក់​បាន​មក​លេង​ហ្គេ​ម​បាញ់​ត្រី​ចាញ់​អស់ ហើយ​ចេញ​ទៅ​វិញ ក៏​បាន​ធ្វើ​សកម្ម​ភាព​កាប់​ប្លន់​យក​ទូរស័ព្ទ​ពី​ក្មេង​ក្នុងភូមិ​យក​អស់​២​គ្រឿង និង​បាន​កាប់​ម៉ូតូ​ខ្ទេច​២​គ្រឿង បន្ទាប់​ពី​ប្លន់​មិន​បាន​សម្រេច ។​ បន្ទាប់​ពី​មាន​អំពើ​ប្លន់​បែបនេះ​ ទើប​អ្នក​ភូមិ​ក៏​ផ្ទុះ​ហិ​ង្សានាំ​គ្នា​​បោះ​បោក និង​វាយ​កញ្ចក់​ផ្ទះ​​បើក​ហ្គេ​ម និង​វាយ​កម្ទេច​ទូរ​ហ្គេម​អូស​ចេញ​មក​ក្រៅ​តែ​ម្តង ។

តាម​អ្នក​ភូមិ​ក៏បាន​អោយ​ដឹង​ទៀត​ថា ការ​នាំ​គ្នា​វាយ​ម្ទេ​ច​ទូហ្គេ​ម​នេះ​ គឺ​ដោយសា​តែ​ខឹង​​ទីតាំង​​នេះ​បង្កើត​អោយ​មាន​ល្បែង​​ស៊ីសង និង​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ ជាដើម​ចម​នាំ​អោយកើត​​មាន​អំពើ​លួច​ប្លន់​ជា​បន្តបន្ទាប់ ដែល​កន្លង​មក​មាន​ករណី​លួច ប្លន់ ប្រមាណ​៦​ទៅ​៧​លើក​មក​ហើយ ។ ​ម្យ៉ាងទៀត​បើ​មិន​នាំ​គ្នា ធ្វើ​បែប​នោះ មិន​អាច​បញ្ឈប់​ល្បែងស៊ីសង​ដុះ​ស្លែ​នេះ​បាន​នោះ​ទេ ព្រោះ​កន្លង​មក​ពួក​គាត់​រាយការណ៍​ប្រាប់​អាជ្ញាធរ​និង​សមត្ថកិច្ច​ជា​ច្រើន​លើក​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ឡើយ​។

​តាម​ប្រភពពី​​ជន​រង​គ្រោះ​ដែល​ត្រូវ​​ក្រុម​ចោរ​វាយ​ប្លន់ ឈ្មោះ​ង្វៀ​ង​ យ៉ាំ​ង​ទឹង​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ​គាត់​ និង​អ្នក​ភូមិ​​ចំនួន៣​នាក់​ទៀត​កំពុង​តែ​អង្គុយ​លេង​ទូរស័ព្ទ​​នៅ​​ផ្ទះលក់​​កាហ្វេ​ក្នុងភូមិ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៦​នាក់​ចេញ​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​ ទំនងជា​បាញ់​ល្បែង​អស់ ក៏បាន​ធ្វើ​សកម្មភាព​គំរាម​កាប់​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​អស់​២​គ្រឿង ហើយ​ប្រុង​ទាញ​យក​ម៉ូតូ​២​គ្រឿងទៀត​ តែ​ដោយសារ​ជាប់​សោ ទើប​ក្រុម​ជនសង្ស័យ​យក​មិន​បាន ក៏​កាប់​កម្ទេច​ម៉ូតូ​ចោល​ ។ ​ផ្ទះ​ហ្គេ​ម​ខាងលើ​នោះ​សុទ្ធតែ​បំពាក់​កា​មេរ៉ា​សុ​វត្ថិ​ភាព​ផង​ដែរ​។

​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​លោក​ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ ក៏​ដូច​ជា​លោក​អធិការ​ខណ្ឌ​មេត្តា បំបិទល្បែងស៊ីសង​នេះ​ផង ដើម្បី​ភូមិ​សង្កាត់​មាន​សុ​វត្ថិ​ភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ