ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ទ​ង្វើ​មនុស្ស​ធ្វើ ក្រោយ​ប្រទះ​ឃើញ​​ម៉ូតូ​ចត​ចោល​ក្បែរ​ផ្ទះ​កើតហេតុ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ពលរដ្ឋ​១​គ្រួសារ ខណៈ​ម្ចាស់​អត់​នៅផ្ទះ ព្រោះតែ​ជាប់រវល់​ចូលរួម​កម្មវិធី​សម្ពោធ​សាលា​បឋម​សិក្សា​វាល​ចែង​ធំ ដោយ​បាន​ចាក់សោ​ទុក​ចោល ស្រាប់តែ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែ​ម្តង ដែល​សង្ស័យ​ថា​មាន​គេ​លួត​ដុត ខណៈ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ក្បែរ​កន្លែង​កើតហេតុ…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​របស់​ពលរដ្ឋ​១​គ្រួសារ ខណៈ​ម្ចាស់​អត់​នៅផ្ទះ ព្រោះតែ​ជាប់រវល់​ចូលរួម​កម្មវិធី​សម្ពោធ​សាលា​បឋម​សិក្សា​វាល​ចែង​ធំ ដោយ​បាន​ចាក់សោ​ទុក​ចោល ស្រាប់តែ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែ​ម្តង ដែល​សង្ស័យ​ថា​មាន​គេ​លួត​ដុត ខណៈ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ក្បែរ​កន្លែង​កើតហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​វាល​ចែង ស្ថិត​ក្នុងភូមិ​អូរ​ចិត​ប្រាំ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​មានឈ្មោះ ណែន សៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​ធ្វើ​ចំការ និង​មាន​ប្រពន្ធ​ឈ្មោះ សឿ​ម សុ​ដា អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​អត់​នៅផ្ទះ​នោះ​ទេ ដោយ​ចេញ​ទៅ​ក្រៅ​ក្នុង​កម្មវិធី ហើយ​ក៏​ចាក់សោ​ទុក​ចោល លុះ​ក្រោយមក​ស្រាប់តែ​មាន​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ឃើញ​មាន​អណ្តាតភ្លើង និង​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​ជន​រង​គ្រោះ ក៏​ប្រញាប់រ​ត់ទៅ​ប្តឹង​លោក​មេ​ភូមិ​ឱ្យ​ជួយ​អន្តរាគមន៍​នាំ​គ្នា​ពន្លត់ ប៉ុន្តែ​លុះ​ទៅ​ដល់ ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ គេ​មានការ​សង្ស័យ​ថា មាន​អ្នក​លួច​ដុត ព្រោះ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង​ចត​ចោល​នៅ​ជិត​ផ្ទះ​នោះ ដែល​មិនមែន​ជា​របស់​ម្ចាស់ផ្ទះ​នោះ​ទេ ហើយ​ក៏​អត់​ឃើញ​ម្ចាស់​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា សម្ភារៈ​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង រួម​មាន សៀវភៅ​គ្រួសារ សំបុត្រ​កំណើត អត្ត​ស​ញ្ញ​ណ​ប័ណ្ណ ឆ្នាំង ចាន មុង ភួយ សម្លៀក​បំពាក់ ហើយ​ផ្ទះ​ដែល​ឆេះ​នោះ​មាន​ទទឹង​៥​ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី សសរ​ធ្វើ​ពី​ឈើ និង​ថវិកា​ចំនួន​៥០០០០០​រៀល​ផង​ដែរ ។

ក្រោយមក​លោក សេង តូ មេ​ភូមិ​អូ​ចិត​ប្រាំ បាន​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ថិ៍​ឃុំ​អូរ​អណ្ដូង ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ រួច​យក​ម៉ូតូ​១​គ្រឿង​ដែល​ចត​ចោល​ជិះ​ផ្ទះ​កើតហេតុ យក​​ទៅ​រក្សា​ទុក ដើម្បី​សួរ​រក​ម្ចាស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ