នៅ​តែ​ខ្លាំង​! កីឡាករ Ronaldinho លើក​​ពាន​ក្នុង​ពន្ធនាគារ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ (​មានវី​ដេ​អូ​)


ខ្សែអាត់​វី​ដេ​អូ​បាន​បង្ហាញ​ពី​សកម្មភាព​របស់ Ronaldinho លេង​បាល់ទាត់​ហ្វុ​ត​សាល និង​ឈ្នះ​ពានរង្វាន់​អំឡុង​ពេល​ដែល​រូបគេ​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​។

វីរៈបុរស​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង​ក្លិប Barcelona បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ Agrupacion Especializada ប្រទេស​ប៉ា​រ៉ា​ហ្គា​យ ក្រោយ​ពី​ព្យាយាម​ចូល​ក្នុង​ប្រទេស​នេះ ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​ក្លែងក្លាយ​។ ហើយ​រូបគេ​ក៏​ត្រូវ​ចំណាយពេល​រហូត​ដល់​ទៅ​៦​ខែ ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​។

បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​លេង​បាល់ទាត់​ជា​លក្ខណៈ​ហ្វុ​ត​សាល ជាមួយ​អ្នកទោស​ផ្សេង​ទៀត​យ៉ាង​សប្បាយ​រីករាយ ​ក្នុង​នោះ​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់ និង Assists ៦​លើក​ជួយ​ក្រុម​ឈ្នះ​ដោយ​លទ្ធផល ១១-២ ព្រមទាំង​ឈ្នះ​ជើងឯក​ជាមួយ​រង្វាន់​ជ្រូក​ខ្វៃ​១៦​គីឡូក្រាម ៕ (ដកស្រង់​ចេញពី​៖ Metro)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ