ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ ឆ្លង​មេរោគ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

បើតាម​ព័ត៌មាន​ចុង​ក្រោយ​បានអោយ​ដឹង​ថា ​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ នេះ​ជា​ការ​បញ្ជាក់​របស់​ខុ​ត​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​ទី​ភ្នា​ក់​រ៉​យ​ទ័​រ​អង់គ្លេស​នៅ​ថ្ងៃអាទិត្យ​នេះ​។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ ​ផេ​ដ្រូ សង់​សេ និង​ភរិយា​ឈ្មោះ បេ​ហ្គោ​ណា…

បើតាម​ព័ត៌មាន​ចុង​ក្រោយ​បានអោយ​ដឹង​ថា ​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ នេះ​ជា​ការ​បញ្ជាក់​របស់​ខុ​ត​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​។

នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​ទី​ភ្នា​ក់​រ៉​យ​ទ័​រ​អង់គ្លេស​នៅ​ថ្ងៃអាទិត្យ​នេះ​។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ ​ផេ​ដ្រូ សង់​សេ និង​ភរិយា​ឈ្មោះ បេ​ហ្គោ​ណា ហ្គោ​មេស មាន​សុខភាព​ល្អជា​ធម្មតា​ទេ​។

ចំណែក​រដ្ឋមន្ត្រី​ពីរ​រូប​ទៀត​ គឺ​រដ្ឋមន្ត្រី​កិច្ចការ​តំបន់ និង​រដ្ឋមន្ត្រី​ត្រួ​ត​ពិនិត្យ​គុណភាព ក៏​បានធ្វើ​តេស្ត​មាន​មេរោគ​កូ​វី​ដ​១៩​ ដែរ​។ ចំណែក​រដ្ឋមន្ត្រី​ផ្សេង​ទៀត​គេ​ធ្វើតេស្ត​មិនឃើញ​មាន មេរោគ​កូវីដ​១៩​នេះ​ទេ​។

ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩​ បាន​បង្ខំ​ឱ្យ​អេ​ស្ប៉ា​ញ​ដាក់​ប្រទេស​នៅ​ក្នុង​ស្ថានភាព​អាសន្ន​ផង​ដែរ​។

រហូត​មក​ទល់​ពេល​នេះ អេ​ស្ប៉ា​ញ ​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ចំនួន​ជិត​៦០០០​នាក់​ហើយ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ