ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សម្រេច​បិទ​អ្នកដំណើរ​មក​ពី​អង់គ្លេស និង​ប្រទេស​មួយ​ចំនួន​ទៀត

4 ឆ្នាំ មុន

វៀតណាម ៖ ប្រទេស​វៀតណាម​កំពុង​ព្យួរ​ទិដ្ឋាការ​ទេសចរណ៍​សម្រាប់​អ្នកដំណើរ​ដែល​បាន​ស្ថិត​នៅ​ចក្រភព​អង់គ្លេស និង​ប្រទេស​ចំនួន​២៦​នៃ​តំបន់ Schengen អឺរ៉ុប រយៈពេល​១៤​ថ្ងៃមុន​ការ​មក​ដល់​របស់​ពួក​គេ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ នៅ​ពេល​ថ្ងៃត្រង់ ដោយសារ​តែ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។…

វៀតណាម ៖ ប្រទេស​វៀតណាម​កំពុង​ព្យួរ​ទិដ្ឋាការ​ទេសចរណ៍​សម្រាប់​អ្នកដំណើរ​ដែល​បាន​ស្ថិត​នៅ​ចក្រភព​អង់គ្លេស និង​ប្រទេស​ចំនួន​២៦​នៃ​តំបន់ Schengen អឺរ៉ុប រយៈពេល​១៤​ថ្ងៃមុន​ការ​មក​ដល់​របស់​ពួក​គេ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ នៅ​ពេល​ថ្ងៃត្រង់ ដោយសារ​តែ​ការ​ឆ្លង​វីរុស​កូ​វី​ដ​១៩​។

យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួងការ​បរទេស​កាលពី​ថ្ងៃ​សៅរ៍ បានឱ្យ​ដឹង​ថា ការ​ហាមឃាត់​នេះ​ក៏​រួម​បញ្ចូល​ទាំង​អ្នក​ដែល​មក​ពី​តំបន់​ទាំងនេះ​ផង​ដែរ​។ វា​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។

រដ្ឋាភិបាល​ក៏​កំពុង​ព្យួរ​ការ​ចេញ​ទិដ្ឋាការ​ដល់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ទាំងអស់​។ សេចក្តីថ្លែង​ការណ៍​បាន​និយាយ​ថា អ្នកការទូត និង​អ្នក​ធ្វើ​ជំនួញ​ត្រូវ​បាន​គេ​ដក​ចេញពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ដែល​នឹង​មាន​រយៈពេល​៣០​ថ្ងៃ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការ​ត្រួតពិនិត្យ​សុខភាព និង​ការ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គ្នា​។

សេចក្តីសម្រេច​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​វៀតណាម​បាន​ព្យួរ​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​ចំនួន​៩ នៅ​អឺរ៉ុប​។ តំបន់ Schengen មាន​ប្រទេស​ចំនួន ២៦ នៅ​អឺរ៉ុប ដែល​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​មាន​ក្រដាស​ឆ្លងកាត់​តំបន់​ភាគច្រើន​។

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែ​រឡាញ បាន​ប្រកាស​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ខ្លួន​នឹង​មិន​ដឹក​អ្នកដំណើរ​តាម​ជើងហោះហើរ​ត្រឡប់​មក​ប្រទេស​វៀតណាម​ពី​ទីក្រុង​ឡុ​ង​ដ៍ ប៉ា​រី​ស និង ហ្វ្រែ​ង​ហ្វើ​ត ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​នេះ​។ ជើងហោះហើរ​ដែល​គ្រោង​នឹង​ចាក​ចេញពី​ទីក្រុង​ទាំង​នោះ​នៅ​ថ្ងៃ​សៅរ៍ នឹង​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​វ៉ា​ន​ដុន និង​ខាន់​ថូ ដែល​អ្នកដំណើរ​នឹង​ត្រូវ​ទុក​ឱ្យ​នៅ​ដាច់​ដោយឡែក​។

ក្រសួងសុខាភិបាល​វៀតណាម​បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​បញ្ជាក់​ពី​ករណី​កូ​វី​ដ​១៩​ថ្មី​ចំនួន​៦​ករណី​។ កាលពី​ថ្ងៃ​សៅរ៍ ដោយ​បាន​កើនឡើង​ដល់ ៥៣​នាក់ ដែល​ក្នុង​នោះ​មាន​អ្នកជំងឺ​ចំនួន ១៦​នាក់ ដែល​បានជា​សះស្បើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ