ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​ដាក់​រដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​១៥​ថ្ងៃ! ភរិយា​នាយក​រដ្ឋមន្ត្រី ឆ្លង​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ទីក្រុង​ម៉ា​ឌ្រី​ដ ៖ ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​១៤ មីនា នេះ​ថា លោកស្រី ប៊ី​ហ្គូ​ណា ហ្គូ​ម៉េ​ស Begona…

ទីក្រុង​ម៉ា​ឌ្រី​ដ ៖ ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​ទី​១៤ មីនា នេះ​ថា លោកស្រី ប៊ី​ហ្គូ​ណា ហ្គូ​ម៉េ​ស Begona Gomez ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក ប៉េ​ដ្រូ សាន់​ឆេស Pedro Sanchez បាន​ធ្វើតេស្ត៍​រក​ឃើញ​ វិជ្ជមាន ចំពោះវីរុស Covid-19 នេះ ។

ទាំង​លោកស្រី ហ្គូ​ម៉េ​ស និង​លោក សាន់​ឆេស កំពុង​តាមដានសុខភាព និង​ដាក់​នៅដោយ​ឡែក យ៉ាងណាអ្នកទាំង២ មានសុខភាពល្អ​ទេ បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​របស់​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ ។

សូម​ជម្រាប​ថា ០៣​ម៉ោង​មុន លទ្ធផល​របស់​លោកស្រី​ ត្រូវបានប្រកាសថា ​ឆ្លង​វីរុស​នេះ លោក សាន់​ឆេស នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ បាន​​អនុម័ត​និងប្រកាសដាក់​រដ្ឋក្នុងគ្រា​មាន​អាសន្ន សម្រាប់​ទូ​ទាំង​ប្រទេស​ ក្នុង​រយៈពេល១៥​ថ្ងៃ ដោយ​ប្រកាស​បិទ​ហាង​នានា (​លើកលែងតែ​ឱសថស្ថាន អ្នកលក់​ទំនិញ​សំខាន់​ៗ) បារ​ ភោជនីយដ្ឋាន រោងកុន សាលារៀន និង​សាកលវិទ្យាល័យ​ទាំងអស់ ត្រូវ​បិទទ្វារ ហើយ​ការ​រឹតត្បិត ការ​ធ្វើ​ដំណើរ ត្រូវ​បាន​ដាក់​ចេញ លើ​ប្រជាជន​ទាំងអស់ ។

យោធា​អេ​ស្ប៉ា​ញ ក៏​ត្រូវ​បាន​កេណ្ឌ​ប្រមូល​មកដើម្បី​ជួយ​ដោះស្រាយ​វិបត្តិជំងឺឆ្លង​​ ​បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​ថ្មី​នេះ ។

អ្នកនយោបាយ​អេ​ស្បា​ញ មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​ឃើញ​វីរុស​នេះ​ផង​ដែរ ដូច​ជា​លោក Irene Montero និង​លោក Pablo Iglesias បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សៅរ៍ ។ ជាមួយគ្នានេះដែរ មេដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស ចំនួន​២​នាក់​ទៀត ក៏​បាន​ធ្វើ​តេ​ស្តិ៍​វិជ្ជមាន ចំពោះ​វីរុស​នេះ​ផង​ដែរ ។

ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ២០២០​នេះ នៅ​ទូ​ទាំង​ប្រទេស​អេ​ស្ប៉ា​ញ ចំនួន​សរុប​អ្នក​ឆ្លង​វីរុស កើនឡើង​ដល់ ៦,៣៩១ ករណី​ហើយ និង​មាន​អ្នក​ស្លាប់​ចំនួន​១៩៦ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ