ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ឆ្មក់​បង្ក្រាប​សិប្បកម្ម​២​កន្លែង​​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក​វរសេនីយ៍ឯក​វ៉ា សុ​ផា​ន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​សិប្បកម្ម​ល្មើសច្បាប់​ចំនួន​២ កន្លែង ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់​។ លោក​វរសេនីយ៍ឯក​វ៉ា សុ​ផា​ន់…

ខេត្តស្ទឹងត្រែង ៖ លោក​វរសេនីយ៍ឯក​វ៉ា សុ​ផា​ន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​សិប្បកម្ម​ល្មើសច្បាប់​ចំនួន​២ កន្លែង ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់​។

លោក​វរសេនីយ៍ឯក​វ៉ា សុ​ផា​ន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា​៖ ក្រោម​ការ​ទទួល​បទបញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ត្រី អូត ស៊ី​វុ​ត្ថា នៅ​ព្រឹក​ថ្ងៃ​ទី​13 ខែមីនា​នេះ កម្លាំង​ជំនាញ​បាន​ចុះ​បង្ក្រាប​សិប្បកម្ម​ចំនួន​២​កន្លែង នៅ​ក្នុងភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

លោក​វរសេនីយ៍ឯក​បន្ត​ថា ការ​ចុះ​បង្ក្រាប​សិប្បកម្ម​ខុសច្បាប់​ខាងលើ​នេះ យើង​បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​សិប្បកម្ម​ខុសច្បាប់​ជា​ច្រើន​កន្លែង តែ​ដោយឡែក​៣​កន្លែង​ហាក់បីដូចជា​ដឹង​មុន ហើយ​ពួក​គេ​ក៏​បាន​ដឹកឈើ​យក​ទៅ​លាក់​ទុក​អស់​។ ចំណែក​២​កន្លែង​ដែល​បាន​បង្ក្រាប​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់ទី​តាំង និង​រក​ឃើញ​ឈើ​ប្រភេទ​សុ​ក្រំ និង​ឈើ​ផ្ចិត​ប្រមាណ​ជា​៥​ទៅ​៦​ម៉ែត្រ​គីប ។

ប្រភព​ដដែល​បាន​បន្ត​ថា បទល្មើស​ព្រៃឈើ​នៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជា​ពិសេស​សិប្បកម្ម​ខុស​ច្បាប់​ទាំងនោះ ទោះជា​មានការ​បង្ក្រាប​ជា​ញឹកញាប់​យ៉ាងណា​ក៏​ដោយ តែ​សិប្បកម្ម​នោះ​នៅ​តែ​កើត​មាន គឺ​បង្ក្រាប​មិន​ចេះ​អស់នោះ​ទេ ហើយ​កើត​មាន​ឥត​ឈប់​ឈរ ដោយសារ​តែ​រដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​នោះ​មិន​បាន​បង្ក្រាប ទើប​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​បង្ក្រាប រួច​ប្រគល់​ឱ្យ​។ ហើយ​ឈើ​ដែល​បង្ក្រាប ដោយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋ​កិច្ច បាន​ធ្វើ​កំណត់ហេតុ​នៅ​ទីតាំង​បង្ក្រាប រួច​ប្រគល់​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​ដឹក​ជញ្ជូន​មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៩ ខែមីនា​កន្លង​ទៅ​នេះ ក៏​មានការ​បង្ក្រាប​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ប្រណីត​ខុសច្បាប់​មួយ​គ្រឿង​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ