ល​ទ្ឋ​ផល​តេស្ត​កូ​វី​ដ​១៩​លើ​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​២នាក់​ទៀត


ប្រធានាធិបតី​​អាមេរិក, ប្រធានាធិបតី​ហ្វី​លី​ពី​ន និង​ប្រធានាធិបតី​ប្រេ​ស៊ី​លបាន​ធ្វើតេស្ត​ស្វែងរក​មេរោគ​កូ​វី​ដ​១៩ បន្ទាប់​ពី​ពួក​គេ​បាន​នៅ​ជិត​មនុស្ស​ដែល​មាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ប៉ុន្តែ​សំណាងល្អ តេស្ត​បាន​បង្ហាញ​ថា ​លោក​ត្រាំ ​​ប្រធានាធិបតីអាមេរិក, លោក​ឌូ​ទែតេ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ និង​លោក​ហ្សែ បុល​សូ​ណា​រ៉ូ ប្រធានាធិបតី​ប្រេ​ស៊ីល​ ត្រូវ​បាន​រក​ឃើញ​ថា​មិន​មាន​ឆ្លង​មេរោគ​កូ​វី​ដ ១៩​នេះ​ទេ​។

លោក​ត្រាំ​ បាន​ប្រកាស​ពី​ការ​ធ្វើ​តេស​នេះ​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​លោក​ប្រកាស​ដាក់​ប្រទេស​អា​មេ​រិ​ក​អោយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​។ នៅ​ថ្ងៃនេះ គ្រូពេទ្យ​សេត​វិមាន​និយាយ​ថា​លោក​មិន​មាន​ផ្ទុកមេរោគ​នេះ​ទេ​។

ចំណែក​លោក​ឌូ​ទែ​តេ​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​និង​មន្ត្រី​របស់​គាត់​បាន​ធ្វើតេស្ត​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​បាន​នៅ​ជិត​មនុស្ស​ម្នាក់​ដែល​ផ្ទុកមេរោគ​នេះ​។

រីឯ​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ដោយសារ​តែ​លេខា​ផ្នែក​ទំនាក់ទំនង​របស់​គាត់​បាន​ឆ្លង​មេរោគ​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ