ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​សុគតិ​ឬ​ទុគ្គតិ​សម្រេច​ដោយ​ការ​ប្រព្រឹត្ត​ខ្លួនឯង​ផ្ទាល់

4 ឆ្នាំ មុន

ជន​ណា​ប្រព្រឹត្ត​ប្រាសចាក​សេចក្តី​ល្អ​លុះ​ស្លាប់​ទៅ​នឹង​បាន​ទៅ​កាន់​ទុគ្គតិភព ចំណែក​បុគ្គល​ណា​ប្រតិបត្តិ​ត្រឹម​ត្រូវជា​ផ្លូវ​ដឹកនាំ​ដំណើរ​ជីវិត​ទៅ​កាន់​សុគតិភព ។ បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ក្នុង​មាតា ក្នុង​បិតា ក្នុង​ព្រះ​សម្ពុទ្ធ ក្នុង​សាវក​របស់​ព្រះ​តថាគត ជន​នោះ​រមែង​បាន​នូវ​បាប​ដ៏​ច្រើន ។ បណ្ឌិត​ទាំងឡាយ​រមែង​តិះដៀល​បុគ្គល​នោះ…

ជន​ណា​ប្រព្រឹត្ត​ប្រាសចាក​សេចក្តី​ល្អ​លុះ​ស្លាប់​ទៅ​នឹង​បាន​ទៅ​កាន់​ទុគ្គតិភព ចំណែក​បុគ្គល​ណា​ប្រតិបត្តិ​ត្រឹម​ត្រូវជា​ផ្លូវ​ដឹកនាំ​ដំណើរ​ជីវិត​ទៅ​កាន់​សុគតិភព ។

បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ក្នុង​មាតា ក្នុង​បិតា ក្នុង​ព្រះ​សម្ពុទ្ធ ក្នុង​សាវក​របស់​ព្រះ​តថាគត ជន​នោះ​រមែង​បាន​នូវ​បាប​ដ៏​ច្រើន ។ បណ្ឌិត​ទាំងឡាយ​រមែង​តិះដៀល​បុគ្គល​នោះ លុះ​បែក​កាយ​រំលាយ​ខន្ធ​ទៅ​កាន់​បរលោក​ហើយ រមែង​ទៅ​កាន់​អបាយភូមិ ព្រោះ​ការ​ប្រព្រឹត្ត​មិន​ត្រូវ​តាម​ធម៌​នោះ​ឯង ។

ចំណែក​ជន​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតា ក្នុង​បិតា ក្នុង​ព្រះ​សម្ពុទ្ធ ក្នុង​សាវក​របស់​ព្រះ​តថាគត ជន​នោះ​រមែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន ។ បណ្ឌិត​ទាំងឡាយ​រមែង​សរសើរ​មិន​ដាច់ លុះ​ជន​នោះ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ រមែង​រីករាយ​ក្នុង​ស្ថានសួគ៌ ព្រោះ​ការ​ប្រព្រឹត្ត​ត្រូវ​តាម​ធម៌​នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ