ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​កូ​វី​ដ​-១៩​ខ្លាច​របស់​បី​យ៉ាង​នេះ​​បំផុត​

4 ឆ្នាំ មុន

មេរោគ​កូ​វី​ដ​១៩​ខ្លាច​របស់​បី​យ៉ាង​គឺ​កំ​ដៅ​ព្រះអាទិត្យ សីតុណ្ហភាព ​និងភាព​សំណើម​។ នេះ​គឺជា​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ខាង​មេរោគ​វីរុស​។ លោក ច​ន នី​កូ​ល សាស្ត្រាចារ្យ​ផ្នែក​សិក្សា​លើ​វីរុស​នៅ​សាកលវិទ្យាល័យ​ហុង​កុង​ត្រូវ​បាន ដកស្រង់​សម្តី​ដូចដែល​បាន​និយាយ​ថា​មេរោគ​កូ​រ៉ូ​ណា​មិន​ចូល​ចិត្ត​បី​យ៉ាង​គឺ​ពន្លឺព្រះអាទិត្យ កំ​ដៅ…

មេរោគ​កូ​វី​ដ​១៩​ខ្លាច​របស់​បី​យ៉ាង​គឺ​កំ​ដៅ​ព្រះអាទិត្យ សីតុណ្ហភាព ​និងភាព​សំណើម​។ នេះ​គឺជា​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ត្រ​ជំនាញ​ខាង​មេរោគ​វីរុស​។

លោក ច​ន នី​កូ​ល សាស្ត្រាចារ្យ​ផ្នែក​សិក្សា​លើ​វីរុស​នៅ​សាកលវិទ្យាល័យ​ហុង​កុង​ត្រូវ​បាន ដកស្រង់​សម្តី​ដូចដែល​បាន​និយាយ​ថា​មេរោគ​កូ​រ៉ូ​ណា​មិន​ចូល​ចិត្ត​បី​យ៉ាង​គឺ​ពន្លឺព្រះអាទិត្យ កំ​ដៅ និង ភាព​សំណើម​។

លោក​បន្ថែម​ថា ពន្លឺ​ព្រះ​អា​ទិត្យ​កាត់​បន្ថយ​សមត្ថភាព​លូតលាស់ របស់​វីរុស​ដល់​ទៅ​ពាក់កណ្តាល​។ ដូច្នេះ អាយុ​ពាក់កណ្តាល​របស់​វា​គឺ 2,5 នាទី ហើយ​នៅ​ពេល​នៅ​ទី​ងងឹត វា​អាច​មាន​អាយុ​ពី​១៣​ទៅ​២០​នាទី​។ ព​ន្លឺ​ព្រះអាទិត្យ​ពិតជា​ល្អ​នៅ​ក្នុង​ការ​សម្លាប់​វីរុស​។

ចំណែក លោក ថូ​ម៉ាស ភី​ត​ស្មាន់ អ្នកឯកទេស​ខាង​វីរុស​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺឆ្លង របស់​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ថា​មេរោគ​វីរុស​មិនសូវ​ទ្រាំ​បាន​នឹង​កំ​ដៅ​ទេ​។ ដូច្នេះ​ហើយ​វា​ងាយ​នឹង​ស្លាប់​នៅ​ពេល​កំ​ដៅ​កើនឡើង​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ការ​លាងដៃ​នៅ​តែ​ជា​មធ្យោបាយ​សំខាន់​ជាងគេ​ក្នុង​ការ​ទប់ ស្កាត់​ការ​ឆ្លង​មេរោគ​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ