ការ​រាត​ត្បា​ត​មេរោគ​កូ​វី​ដ​១៩ ​នឹង​មាន​រយៈ​​ពេល​យូរ​ប៉ុណ្ណា?


ខ​ណៈ​ពេល​មេរោគ​កូ​វី​ដ​១៩ ​បាន​រាលដាល​ដល់​ជិត​១៥០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក​នោះ សំណួរ​គឺថា ​តើ​មេរោគ​នេះ​នឹង​បន្ត​រាតត្បាត​យូរ​ប៉ុណ្ណា?តើ​វា​នឹង​បន្ត​សម្លាប់​មនុស្ស​ប៉ុ​ន្មា​នាក់​ទៀត?

សំណួរ​នេះ​នៅ​តែ​មិន​ទាន់​មាន​ចម្លើយ​ច្បាស់លាស់​នៅឡើយ​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ចិន​បាន​ព្យាករណ៍​ថា ការ​រាតត្បាត​នឹង​អាច​ចប់​ត្រឹម​ខែមិថុនា​ខាង​មុខ​នេះ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក លី សៀន​ឡុ​ង នាយក​រដ្ឋមន្ត្រី​សិង្ហ​បូ​រី​បាន​និយាយ​ថា​ វា​នឹង​អូស​បន្លាយពេល​រហូត​ដល់​មួយ​ឆ្នាំ​ ឬ​លើស​ពី​នេះ​។

នៅ​ចំពោះ​មុខ​ភាព​មិន​ប្រាកដប្រជា​នេះ វា​នឹង​តម្រូវ​ឱ្យ​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​ប្រទេស​ផ្សេង​ទៀត​នៅ ក្នុង​ពិភពលោក​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត ​និង​ការ​ឆ្លង​មេរោគ​នេះ​។

ការ​ធ្វេសប្រហែស​ណាមួយ​នឹង​ធ្វើ​ឱ្យ​មេរោគ​នេះ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដូច​បទ​ពិសោធន៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​បាន​កើត​រួច​ហើយ​។

មេ​រោ​គ​កូវី​ដ​១៩​ រហូត​មក​ទល់​ពេល​នេះ​បាន​ឆ្លង​ម​ដល់​មនុស្ស​ជាង​ 156,730 ​នាក់​ និង​បាន​សម្លាប់​មនុស្ស​ជាង​ 5,839 ​នាក់​ហើយ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ