ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ជែក​ម៉ា​លូកដៃ​ជួយ​អា​មេ​រិ​ក​រឿង​កូ​វី​ដ​១៩

4 ឆ្នាំ មុន

កំពូល​មហាសេដ្ឋី​លោក​ជែក​ម៉ា បាន​ប្រកាស​លូកដៃ​ជួយ​ដល់​អា​មេ​រិ​ក​ដែល​កំពុង​តែ​ប្រកាស​អាសន្ន​ទូ​ទាំង​ប្រទេស ដើម្បី​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ។ ចក្តីរាយការណ៍​ព័ត៌មាន​របស់ Chanel News Asia របស់​សិង្ហ​បូ​រី​បាយ​រាយការណ៍​ថា លោក​ជែក​ម៉ា…

កំពូល​មហាសេដ្ឋី​លោក​ជែក​ម៉ា បាន​ប្រកាស​លូកដៃ​ជួយ​ដល់​អា​មេ​រិ​ក​ដែល​កំពុង​តែ​ប្រកាស​អាសន្ន​ទូ​ទាំង​ប្រទេស ដើម្បី​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ ។

ចក្តីរាយការណ៍​ព័ត៌មាន​របស់ Chanel News Asia របស់​សិង្ហ​បូ​រី​បាយ​រាយការណ៍​ថា លោក​ជែក​ម៉ា នឹង​ផ្តល់​ប្រដាប់​ធ្វើតេស្ត​កូ​វី​ដ​១៩ ចំនួន​កន្លះ​លាន និង​ម៉ាស​មួយ​ចំនួន ខណៈ​លោក ដូ​ណា​ល់​ត្រាំ បាន​ប្រកាស​ដាក់​អា​មេ​រិ​ក​នៅ​ក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​៣០​ថ្ងៃ បន្ទាប់​ពី​មានការ​រាលដាល​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ប្រទេស​អា​មេ​រិ​កដោយ​ចំនួន​បាន​កើនឡើង​ដល់​ជាង​២២០០​នាក់ និង​បាន​សម្លាប់​មនុស្ស​៤៩​នាក់ ។ ចំណែក​ប្រធានាធិបតី​ត្រាំ​ក៏​និយាយ​ថា​លោក​ទំនងជា​នឹង​អាច​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ