ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពង្រឹង​​​ព័ត៌មាន​ ដើម្បី​ថែរក្សា​​ផ្លូវចិត្ត​ជូន​​ពលរដ្ឋ​ក្នុង​វិបត្តិ​ជំងឺឆ្លងកូ​វី​ដ​-១៩

4 ឆ្នាំ មុន

ខេត្ត​សៀម​រា​ប៖ ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរ​ដ្ឋាភិ​បាលបង្ហាញ​ថា ជំងឺឆ្លង​ដោយ​វីរុស​កូ​វី​ដ​-១៩ អាច​ព្យាបាល​បាន តែ​ការ​ភ័យខ្លាច គឺជា​ជំងឺ​ដ៏​កាច​សាហាវ​ជាង​កូ​វីដ១៩​ទៅ​ទៀត ដូច្នេះ ​កត្តា​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​នៅ​ក្នុង​វិបត្តិ​នេះ គឺ​ការ​ថែរក្សា​សុ​វត្តិភាព​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ ។​…

ខេត្ត​សៀម​រា​ប៖ ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរ​ដ្ឋាភិ​បាលបង្ហាញ​ថា ជំងឺឆ្លង​ដោយ​វីរុស​កូ​វី​ដ​-១៩ អាច​ព្យាបាល​បាន តែ​ការ​ភ័យខ្លាច គឺជា​ជំងឺ​ដ៏​កាច​សាហាវ​ជាង​កូ​វីដ១៩​ទៅ​ទៀត ដូច្នេះ ​កត្តា​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​នៅ​ក្នុង​វិបត្តិ​នេះ គឺ​ការ​ថែរក្សា​សុ​វត្តិភាព​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ ។​ ជំងឺរលាក​ផ្លូវដង្ហើម​ថ្មី ដែល​បង្ក​ឡើង​ដោយវីរុស​កូ​វីដ​-១៩ គឺជា​ប្រភេទ​ជំងឺ​ដែល​អាច​ព្យាបាល​បាន ក៏​ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ​ទេ ដែល​ផ្តាច់​យក​ជីវិត​មនុស្ស​ជា​ប្រចាំ​ថ្ងៃ ​។ ករណី​កូ​វី​ដ​-១៩ មកទល់​ពេល​នេះ នៅ​កម្ពុជា​ពុំ​ទាន់​មាន​ករណី​បាត់បង់ជីវិត​នៅឡើយ​ទេ ក៏​ប៉ុន្តែដោយសារ​តែ​ការ​បញ្ចេញ​ព័ត៌មាន​មិន​ពិត បាន​ធ្វើឱ្យរណី​កូ​វី​ដ​-១៩ បាន​ក្លាយជា​វិបត្តិ​នៃ​ការ​ភ័យ​ខ្លាចបង្ក​គ្រោះថ្នាក់​ដល់​សង្គម ​។

លោក ផៃ ស៊ី​ផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ប្រធាន​អង្គភាព​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាលបាន​លើក ឡើង​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ជំនួប​ពិ​ភា​ក្សា​​ការងារ​ជាមួយ​ជាមួយ លោក លី សំ​រិ​ទ្ធ អភិបាល រង​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១៣ ​មីនា ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ផង​ដែរ ពី​សំណាក់​មន្ត្រី​អ្នកនាំពាក្យ​ជុំវិញ​អង្គភាព​រដ្ឋបាល​ខេត្ត នៅ​សាលាខេត្ត​សៀមរាប ។ លោក​បាន​បញ្ចា​ក់ថា ក្នុង​តំណាក់​ការ​នៃ​វិបត្តិកូ​វិ​ដ​-១៩ ការ​ពង្រឹង​វិស័យ​ព័ត៌មាន​ ដើម្បី​ថែរក្សា​សុវត្ថិភាព​ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ គឺជា​កត្តា​សំខាន់​ខ្លាំង​ណាស់ អ្វី​ដែល​ត្រូវធ្វើ​ឲ្យ​មាន​ប្រសិទ្ធ ភាព គឺ​ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន មហាជនគ្រប់​ស្រទាប់​ជាន់ថ្នាក់ ទាំង​នៅ​ទីក្រុង​និង​ជនបទ បាន​យល់បាន​ជឿ និង ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ។

ក្រោម​ការ​ចាត់តាំង​សកម្មភាព​នៃ​ការ​ធ្វើស​ន្និ​សីទ​សារព័ត៌មាន ការ​ផ្សព្វផ្សាយ​តាម​រយៈ​វេទិកាសាធារណៈ ពិសេស​ត្រូវ​សកម្ម បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​លើ​កម្មវិធី​សន្ទនា​មតិ ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​ទូ​ទស្សន៍​អន​ឡាញ និង​វិទ្យុ​ហ្វេ​ស អឹ​ម នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ដោយ​ការ​អញ្ជើញ​មន្ត្រី​ជំនាញ​សុខាភិបាល ឆ្លើយ​តប​ច​ម្ង​ល់​តាម​ទូរស័ព្ទ ជាមួយ​ប្រជាពលរដ្ឋ និងបន្ត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បច្ចុប្បន្នភាព នៃ​ការ​តាមដាន​ស្ថានភាព​វិបត្តិ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់ ដែល​អាច​បញ្ជាក់​ប្រាប់​ជូន​ប្រជាពលរដ្ឋ​ថា ព័ត៌មាន​ពិត​នៅ​ទី​នេះ ចៀសវាង​ការ​ស្តាប់ ការ​មើល ហើយ​ទទួលយក​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ព័ត៌មាន​មិន​ពិត បង្កើត​ការ​ភ័យ​ខ្លាច​នោះ​ ។ ប្រជាជន​ទទួល​បាន​សុ​វតិ្ថភាព​ផ្លូវចិត្ត គឺជា​ប្រក្រតី​ភាព​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន មិន​ភ័យ ខ្លាច​ចំពោះ​វិបត្តិ​កូ​វិ​ដ​-១៩ តែ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​បាន​ល្អ​ប្រសើរ​។

អត្ថបទសរសេរ ដោយ