ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ដំណើររត់​ទៅ​ឃាត់បងថ្លៃ​ស្រីរបស់​អតីត​​ពិធី​ការិនី«សាសា»ទាន់​​​ពេល​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវជា​បងថ្លៃ​ស្រី​របស់​កញ្ញា​សា​សា​ ដែលជា​អតីត​ពិធី​ការិនី​និង​ជា​តារា​សម្ដែង​ព្រោះតែមាន​វិបត្តិ​ក្នុង​គ្រួ​សារ​ ប្រុងលោត​ពីលើ​ស្ពាន​អាកាស​៧​មក​រា​តែ​មិន​បាន​សម្រេច ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រថ្ងៃ​ទី​១៣ ​មីនា ត្រង់​ចំណុច​លើ​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។…

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវជា​បងថ្លៃ​ស្រី​របស់​កញ្ញា​សា​សា​ ដែលជា​អតីត​ពិធី​ការិនី​និង​ជា​តារា​សម្ដែង​ព្រោះតែមាន​វិបត្តិ​ក្នុង​គ្រួ​សារ​ ប្រុងលោត​ពីលើ​ស្ពាន​អាកាស​៧​មក​រា​តែ​មិន​បាន​សម្រេច ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រថ្ងៃ​ទី​១៣ ​មីនា ត្រង់​ចំណុច​លើ​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​​​ពី​ស្ត្រី​ម្នាក់​​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្តី​​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ ទើប​តែ​ជិះ​ចេញ​មក​ពី​កម្មវិធី​ខួបកំណើត​គេ​​នៅ​ផ្សារ​ដើម​ថ្កូវ​ បំណង​ជិះ​ឌុ​ប​គ្នា​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ទួល​គោក ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។

ស្រប​ពេល​ជាមួយគ្នា ​​​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាកតូ​យ៉ូ​តា​ហា​យ​ឡាក់​រី​វ៉ូរ ពណ៌​ស ​បើកបរ​ដោយ​ស្ត្រី​២​នាក់​ក្នុង​ទិស​ដៅ​ស្រប​​ទិស​គ្នា ដែលត្រូវបានស្គាល់អ្នកបើក​​រថយន្ត​ខាងលើ​​ជា​អតីត​ពិធី​ការិនី​ និង​តារា​សម្ដែង គឺកញ្ញា សា​សា ដោយ​រថយន្ត​បើកបរ​ក្នុង​ស្ថានភាព​រេពេញ​ផ្លូវ និង​បើកឈប់​ៗ​បំរុង​និង​កៀរ​ម៉ូតូ​​គាត់​ថែម​ទៀត​ផង​ ។

លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​​​កញ្ញា​សា​សា បាន​បើកទ្វារ​រថយន្ត​ស្ទុះ​ចេញ​មក​ខាងក្រៅ​ រត់ឡើង​លើ​បង្កាន់ដៃស្ពាន​អាកាស​៧​មក​រា ​។ តែភ្លាម​ៗ​នោះ​ ប្តី​​ ​គាត់​ក៏​បាន​ផ្តួល​ម៉ូតូ​របស់​ខ្លួន​ចោល ហើយ​ស្ទុះ​ទៅ​ជួយ​ចាប់​ឃាត់​ស្ត្រី​ដែល​គិត​ខ្លី​ខាងលើ​ បាន​ទាន់​ពេលវេលា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

តាម​សម្តី​​​កញ្ញា​សា​សា​បាន​រៀបរាប់​ប្រាប់​យ៉ាង​ខ្លី​ថា ស្ត្រី​ដែល​គិត​ខ្លី​នេះគឺ​ត្រូវជា​បងថ្លៃ​ស្រី​របស់​កញ្ញា ​។ នៅ​មុន​ពេល​កើតហេតុ បងថ្លៃ​ស្រី​​បាន​ផឹកស្រា​ស្រវឹង ​ព្រោះតែ​គាត់​មាន​វិបត្តិ​ក្នុង​គ្រួសារ​​ ​​។ បន្ទាប់​មក​ បងថ្លៃ​​គាត់​ស្រវឹងមិន​អាច​បើក​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​បាន កញ្ញា​ក៏​សម្រេច​បើករថយន្ត​ដឹក​បងថ្លៃ​ស្រី​​ញា​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​​​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ​ ។

ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ គឺ​បងថ្លៃ​របស់​កញ្ញា​ បាន​បំរុង​បើកទ្វារ​លោត​ចុះ​ពីលើ​រថយន្ត​ពីរ​ទៅ​បី​ដង​រួច​មក​ហើយ ​តែ​ត្រូវ​បាន​កញ្ញា​ចាប់​ទាញ​ដៃ​ជាប់​និង​និយាយ​លួងលោម​ ។ ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បងថ្លៃ​របស់​កញ្ញា​បាន​បើកទ្វារ​រថយន្ត​បំរុង​លោត​​ ស្ពាន​អាកាស​៧​មក​រា តែ​សំណង​ល្អ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​រត់​មក​ជួយ​ចាប់​ឃាត់​ភ្លាម​ៗ​។

អត្ថបទសរសេរ ដោយ