ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុងប្រកាសរកសាច់ញាតិ តើបងប្អូន​មាន​បាត់សមាជិក​គ្រួសារ​​ទេ?

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​ការ​ណ៍បឋម​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៨និង៣០ នាទី​ព្រឹក ថ្ងៃ​ទី​១៤…

ខេត្តកណ្ដាល ៖ សេចក្តី​ការ​ណ៍បឋម​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៨និង៣០ នាទី​ព្រឹក ថ្ងៃ​ទី​១៤ ​មីនា ឆ្នាំ​២០២០ ​បាន​​ប្រទះ​ឃើញ​សពមនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ និង​មិនដឹង​មកពីណា ទៅ​ចងក​នៅ​លើ​ដើមឈើ​ក្នុង​ដីចំការ​ស្វាយ​របស់​អ្នកស្រុក ។

សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ ភេទ​ប្រុស អាយុ​ប្រហែល៣៥​ឆ្នាំ កំពស់​១​ម៉ែត្រ​៧០ សក់រួញ មាន​ពុកមាត់ និង​ពុកចង្ការ អត់​ពាក់អាវ ស្លៀកខោ​ជើង​ខ្លី អត់​មាន​លី​អូ ក្រណាត់​ក្រលា​ការ៉ូ មូល​ចង្កេះ ពណ៌​ខៀវ​លាយស ។ ជន​រង​គ្រោះ​បាន​ប្រើ​ខ្សែ​ក្រណាត់ ពណ៌​ទង​ដែង មាន​ផ្កា ប្រើ​ជាម​ធ្យោ បាយ​ ។

​​បច្ចុប្បន្នសមត្ត​កិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ទៅ​ពិនិត្យ ដោយ​មាន​ទាំង​ផ្នែក​ជំនាញ​វិភាគ​កន្លែង​កើត​ហេតុ ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ​អាជ្ញាធរ​ផង​ដែរ ​ដើម្បី​ពិនិតុ្យ និងស្វែងរក​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃ​​ណី ។ ដូច្នេះ បើបងប្អូនណា​បានបាត់សមាជិកគ្រួសារ​​មាន​ភិនភាគដូចខាងលើ សូមទំនាក់ទំនង​ជា​បន្ទាន់​ ។

អត្ថបទសរសេរ ដោយ