មើលចុះ! សប្បាយណាស់បុណ្យទន្លេនៅខេត្តបាត់ដំបង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១៤ ខែមីនានេះ មានការរៀបចំព្រឹត្តិការណ៍កីឡា «រត់កម្សាន្ត» ដើម្បីអបអរសាទរបុណ្យទន្លេលើកទី៦ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក វ៉ាត់…
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១៤ ខែមីនានេះ មានការរៀបចំព្រឹត្តិការណ៍កីឡា «រត់កម្សាន្ត» ដើម្បីអបអរសាទរបុណ្យទន្លេលើកទី៦ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក វ៉ាត់…
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១៤ ខែមីនានេះ មានការរៀបចំព្រឹត្តិការណ៍កីឡា «រត់កម្សាន្ត» ដើម្បីអបអរសាទរបុណ្យទន្លេលើកទី៦ ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក កាទើ មហាំម៉ាត់ ណោស្រី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ដោយមានអ្នកចូលរួមរត់កម្សាន្ត ប្រមាណជិត ២០០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋជិត១០០០នាក់ និងសិស្សានុសិស្សជិត១០០០នាក់ ។
ការរត់នេះមាន២ប្រភេទ គឺ៖
ទី១- រត់កម្សាន្ត ចម្ងាយ 3km ដោយទទួលបានជ័យលាភី
ប្រុសលេខ១ លេខ២ និងលេខ៣ និងស្រីលេខ១ លេខ២ និងលេខ៣
ទី២ – រត់កម្សាន្តចម្ងាយ 5km ដោយទទួលបានជ័យលាភី
ប្រុសលេខ១ លេខ២ និងលេខ៣ ហើយស្រីលេខ១ លេខ២ និងលេខ៣
ជ័យលាភីទាំងនេះ ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ និងទទួលបានរង្វាន់អនុស្សាវរីយ៍ពីក្រុមហ៊ុនឆ្នោតកីឡាជាតិ ។ ព្រឹត្តិការណ៍កីឡានេះបានបញ្ចប់ ប្រកបដោយបរិយាកាស ស្និទ្ធស្នាល សប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព ៕
ចែករំលែកព័តមាននេះ