ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹមម៉ោង១២និង៣០នាទីថ្ងៃត្រង់​ កូន​​​​ជន​ជាតិកាណាដា អវិជ្ជ​មាន​​វីរុស​​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កូន​២​នាក់​របស់​ជនជាតិ​កា​ណា​ដា​ អាយុ​៤៩​ឆ្នាំ​ដែល​វិជ្ជមាន​កូ​វី​ដ​-១៩​នោះ ត្រូវ​បាន​​តេស្ត​អវិជ្ជ​មាន​​វីរុស​កូ​វី​ដ​-១៩ ។ នេះបើយោងតាមក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងនា​មុននេះ​បន្តិច​​​​ ។ ក្រសួងសុខាភិបាល​បានប្រកាសដោយ​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​​បាន​ជ្រាប​ថា លទ្ធផល​តេស្ត​លេ​ី​កូន​បុរស​ជនជាតិ​កា​ណា​ដា…

រាជធានីភ្នំពេញ ៖ កូន​២​នាក់​របស់​ជនជាតិ​កា​ណា​ដា​ អាយុ​៤៩​ឆ្នាំ​ដែល​វិជ្ជមាន​កូ​វី​ដ​-១៩​នោះ ត្រូវ​បាន​​តេស្ត​អវិជ្ជ​មាន​​វីរុស​កូ​វី​ដ​-១៩ ។ នេះបើយោងតាមក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងនា​មុននេះ​បន្តិច​​​​ ។

ក្រសួងសុខាភិបាល​បានប្រកាសដោយ​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​​បាន​ជ្រាប​ថា លទ្ធផល​តេស្ត​លេ​ី​កូន​បុរស​ជនជាតិ​កា​ណា​ដា ​អាយុ​៤៩​ឆ្នាំ​ ដែល​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​នោះ គឺអវិជ្ជមាន គិត​ត្រឹម​ម៉ោង​១២ និង​៣០​នាទី​​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១៩ នេះ ​។

សូម​បងប្អូន​រក្សា​ភាព​ហ្នឹង​នរ កុំ​ភ័យ​ពេក ការ​បារម្ភ​លេ​ី​សុខភាព​ជា​ការ​ត្រឹមត្រូវ ក៏​ប៉ុន្តែយេ​ី​ង​ត្រូវ​យល់​ដឹង​ថា មិន​ទាន់​មាន​ករណី​ឆ្លង​នៅ​ក្នុង​សហ​គម​ន៍​នៅ​ឡេ​ី​យ​ទេ​ ។ មាន​តែ​ករណី​នាំ​ចូល​លេ​ី​ជនបរទេស​ផ្សេង​ៗ ហេ​ី​យ​និង​ការ​ឆ្លង​ពី​បុគ្គល​ជនជាតិ​ជប៉ុន ​មក​បុគ្គល​ជនជាតិ​ខ្មែរ ​អាយុ​៣៨​ឆ្នាំ​តែ​ម្នាក់​ប៉ុណ្ណោះ​ នៅ​ខេត្តសៀមរាប ដែល​គាត​មាន​សុខភាព​ធម្មតា​បច្ចុប្បន្ន​នេះ គិ​ត្រឹម​ម៉ោង​និង​ថ្ងៃខែ​ឆ្នាំ​ខាង​លេ​ី​នេះ​ ។ ក្រុមការងារ​កំពុង​បន្ត​កិច្ចការ​សំខាន់​ៗ​ទៀត​យ៉ាង​សកម្ម ហេ​ី​យ​ក្រសួង​នឹង​បន្ត​ធ្វេ​ី​ប​ច្ចប្ប​ន្នភា​ពូន​សាធារណជន​បន្ថែម​ទៀត បេ​ី​មានកា​រវិ​វត្ត​ន៌​ថ្មី​ណាមួយ​។ សូម​អរគុណ

ព័ត៌មាន​ទទួល​បាន​ពី៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខា​ភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អត្ថបទសរសេរ ដោយ