អយ្យការចោទប្រកាន់មន្ត្រីក្រសួងទេសចរណ៍ អាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៣ មីនា ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៣ មីនា ឆ្នាំ២០២០…
រាជធានីភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៣ មីនា ឆ្នាំ២០២០ បានសម្រចធ្វើការចោទប្រកាន់អនុប្រធានការិយាល័យក្រសួងទេសចរណ៍ ជាផ្លូវការហើយ ពីបទបើកបរធ្វេសប្រហែសបណ្តាលឲ្យរបួសដល់អ្នកដ៏ទៃមានច្រើននាក់ តាមមាត្រា៨៣ ច្បាប់ស្តីអំពីចរាចរណ៍ផ្លូវគោកថ្មី ។
បើដូចការចោទប្រកាន់តាមមាត្រាខាងលើនេះ ជនជាប់ចោទអាចជាប់ពន្ធនាគារចាប់ពី១ឆ្នាំ ទៅ៣ឆ្នាំ នោះ មិនគិតដល់សំណងជនរងគ្រោះទេ ។ ជនសង្ស័យមានឈ្មោះ ឆាយ គឹមហួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខងារជាអនុប្រធានការិយាល័យក្រសួងទេសចរណ៍ ស្នាក់នៅផ្ទះលេខ១០៣៨ ផ្លូវភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ២BD-៩៨៦៧ក្រោយពីតំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការរួច សំណុំរឿងនេះបានចាត់ទៅខាងចៅក្រមស៊ើប ដើម្បីបើកការសាកសួរ នឹងសម្រេចឃុំខ្លួន ឬ មិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។ ប៉ុន្តែដោយពេលវេលាល្ងាចទៅហើ យ និងផុតម៉ោងរដ្ឋបាលផង សមត្ថកិច្ចបាននាំជនសង្ស័យយក ទៅឃាត់ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញជាបណ្តោះអាសន្ន លុះព្រឹកថ្ងៃទី១៤ ខែមីនា ត្រូវបញ្ជូនមកកាន់សាលាដំបូងវិញ ដើមីប្រគល់ជូនចៅក្រមសាកសួរបន្តនីតិវិធី ។
គួរបញ្ជាក់ថា ដើមចម នៃអង្គហេតុក្នុងសំណុំ រឿងនេះត្រូវបានគេដឹងថា កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យមានតួនាទីជាអនុប្រធានការិយាល័យក្រសួងទេសចរណ៍ ទើបតែចេញពីពិធីជប់លៀងសង្ស័យបើកបររថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកសមត្ថកិច្ចកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ រីឯអ្នកបើកបររថយន្តក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមដែរ ដែលហេតុការនោះបានកើតឡើងនៅចំណុចមុខវត្តកោះ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានបឋមដំបូងពីសមត្ថកិច្ចឲ្យដឹងថា ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គ ស្នងការរង នឹងជាស្នងការរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យនគរបាលទាំង១៤ខណ្ឌ ត្រូវតែអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយតម្រូវឲ្យចាប់អ្នកបើកបរមិនពាក់មួក ប្រើប្រាស់យានយន្ត(ម៉ូតូ)គ្មានកញ្ចក់ ព្រមទាំងត្រួតពិនិត្យរកជាតិស្រវឹង និងពិនិត្យអាវុធជាតិផ្ទុះ ។ ការអនុវត្តន៍នេះគឺត្រូវចាប់ផ្តើមធ្វើពីវេលាម៉ោង១០យប់រហូតទៅដល់ម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ។
តបតាមបទបញ្ជាររបស់ លោកស្នងការនគរបាលរាជធានីភ្នំពេញ ជាក់ស្តែងនៅអធិ ការដ្ឋាននគរបាលខណ្ឌដូនពេញ បានដាក់កម្លាំងចម្រុះរួមមានកងអន្តរាគ មន៍ពិសេស ការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នគរបាលជំនាញព្រហ្មទណ្ឌ និង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ កម្លាំងចម្រុះនោះមានការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងលោកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងររងទទួលផែនការជួញដូរមនុស្ស ។ ខណៈ សមត្តកិច្ចកំពុងឈរតម្រង់ជួរដើម្បីអនុវត្តច្បាប់ចរាចណ៍នោះ ស្រាប់តែជនស្រវឹងឈ្មោះ ឆាយ គឹមហួន បានបើកទៅបុកបារ៉ាស់ នឹងបុកសមត្តកិច្ចបណ្តាលឲ្យរងរបួសយ៉ាងដំណំលើស្នងការរង២ រូប នឹងកម្លាំងអន្តរាគមន៍ពិសេសមួយរូបទៀតធ្ងន់ធរ ។
ក្រោយពេលកើតហេតុភ្លាមនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយ បានទៅដឹកមន្ត្រីសមត្ថកិច្ចដែលរងរបួសទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីព្យាបាល ចំណែកជនបង្កត្រូវបានកម្លាំ ងសមត្តកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ឃាត់ទុកធ្វើការវាស់ជាតិអាកុល ដោយបានរកឃើញមានជាតិអាកុល០.៧៨មីលីក្រាមក្នុងមួយលីត្រខ្យល់ ។ ដោយយោងទៅលើបទល្មើសជាក់ស្តែង ដែលជនសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ធ្វេសប្រហែសបណ្តាលឲ្យរងគ្រោះដល់អ្នកដ៏ទៃច្រើននាក់ សមត្តកិច្ចសម្រេចចិត្តដាក់ខ្នោះជនបង្ក នាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ