ក្រុមហ៊ុន​យន្តហោះ​ខាតបង់​លុយ​ជាង​១១០​ពាន់​លាន​ដុល្លារ​ដោយសារ​កូ​វី​ដ​១៩


ក្រុមហ៊ុន​យន្តហោះ​ដឹក​អ្នកដំណើរ​ពិភពលោក​នឹង​ខាតបង់​លុយ​រហូត​ដល់​១១៣​ពាន់​លាន​ដុល្លារ ដោយសារ​តែ​ការ​វាយប្រហារ​ដោយ​មេរោគ​កូ​វី​ដ​១៩ ។ នេះ បើ​តាម​អ្នកជំនាញ​ខាង​អាកាសចរណ៍​បាន​ប្រាប់​សារព័ត៌មាន​CNN របស់​អា​មេ​រិ​ក​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

ការ​ខាតបង់​ដោយសារ​តែ​មានការ​លុប​ចោល​ជើង​យន្តហោះ និង​ការ​ហាមឃាត់​ប្រទេស​ជា​ច្រើន នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ។ អ្នក​ធ្វើ​ដំណើរ​មានការ​បារម្ភ និង​មានការ​ជ្រួលច្របល់ ដោយសារ​តែ​វិធានការ​របស់​ប្រទេស​នានា​មានការ​ផ្លាស់​ប្តូរ​លឿន​ពេក ។ អា​មេ​រិ​កបាន​ហាមឃាត់​ប្រទេស​អឺរ៉ុប ចំនួន​២៦​ប្រទេស មិន​អោយធ្វើ​ដំណើរ​ទៅ​អា​មេ​រិ​ក ។

ប្រទេស​ជា​ច្រើន​ទៀត​ក៏​បាន​ចាត់​វិធាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ដែល​មានការ​រាលដាល​ខ្លាំង​មេរោគ​កូ​វី​ដ​១៩​ដែរ ។ ចំណែក​ប្រទេស​កម្ពុជា​បាន​ហាម​អ្នកដំណើរ​មក​ពី​ប្រទេស​ប្រាំ គឺ​អា​មេ​រិ​ក អ៊ី​តា​លី បារាំង អា​ល្លឺ​ម៉​ង់ និង​អេ​ស្ប៉ា​ញ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ