ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ និង​១២​នៅ​សៀមរាប​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រ​និក ខណៈ​ជំងឺ​កូ​វី​ដ​១៩​កំពុង​រាលដាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ត្រៀម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​ជំនួយការ​សិក្សា​ដល់​សិស្ស ខណៈ​កំពុង​រីក​រាលដាល់​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ត្រៀម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​ជំនួយការ​សិក្សា​ដល់​សិស្ស ខណៈ​កំពុង​រីក​រាលដាល់​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៣ មីនា​នេះ បាន​ឲ្យ​ដឹង​ថា ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​បាន​ផ្អាក ការ​សិក្សា​ជា​បណ្ដោះអាសន្ន​នៅ​គ្រឹះស្ថានសិក្សា​សាធារណៈជន ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។

ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​19 ក៏​ដូច​ជា សម្រាប់​សិស្សានុសិស្ស​ដទៃ​ទៀត​ដែល​មាន​បំណង​ទទួល​ការ​បំប៉ន​បន្ថែម ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បង្កើត​កម្មវិធី​សិក្សាការ​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (E-Leaning)​ដោយ​ឥត​គិតថ្លៃ​លើ​មុខ​វិជ្ជា​ឯកទេស​ចំនួន 6 ដែល​អាច​ឲ្យ​ប្អូន​ៗ​សិ​ស្សា​នុ​សិក្សា​អាច​នៅ​តែ​បន្ត​ការ​សិក្សា​បាន​ដោយ​ខ្លួនឯង​នៅ​គ្រប់​ទីកន្លែង និង​ស្រប​តាម​វេលា​ផ្ទាល់ខ្លួន​របស់​សិស្សានុសិស្ស សម្រាប់​ជា​ជំនួយស្មារតី​ក្នុង​ការ​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​សញ្ញាបត្រ​ទុតិយភូមិ តាម​កាលបរិច្ឆេទ​ដែល​បាន​គ្រោងទុក ។ ក្រសួង​បាន​បន្ត​ថា មុខ​វិជ្ជា​ឯកទេស​បង្រៀន​ទាំង 6 រួម​មាន ៖ គណិត​វិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង​ភាសា​ខ្មែរ ។

អាចរៀនតាមរយៈមធ្យោបាយដូចខាងក្រោម  ៖

១-បណ្តាញ YouTube ផ្លូវការរបស់ក្រសួង ៖ www.youtube.com/moeys.gov.kh
២-ទំព័រហ្វេសបុកផ្លូវការរបស់ក្រសួង ៖ www.facebook.com/moeys.giv.kh(ព្រឹកសម្រាបថ្នាក់ទី៩ និងរសៀលសម្រាប់ថ្នាក់ទី១២)
៣-មជ្ឈមណ្ឌលសិក្សាអេឡិចត្រូនុចរបស់ក្រសួង ៖ relearning.moeys.gov.kh ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ