ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិហារ​យ៉េ​ស៊ូ​២​ខ្នង​ ត្រូវភ្លើងត្របាក់​​ខ្ទេច

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ វិហារ​យ៉េ​ស៊ូ​២​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា នេះ ​ស្ថិត​នៅ​ភូមិ​បឹង​ខាងជើង ឃុំ​បឹង ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ វិហារ​យ៉េ​ស៊ូ​២​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា នេះ ​ស្ថិត​នៅ​ភូមិ​បឹង​ខាងជើង ឃុំ​បឹង ស្រុក​បារាយណ៍ ខេ​ត្តំ​ពង់​ធំ ដែលមូល​ហេតុគឺ​​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិស​​នី ។

សេចក្តីរាយការណ៍បន្តថា អ្នកគ្រប់គ្រង​នៅ​វិហារ​យ៉េស៊ូ​ខាងលើ ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ខេ​ង សុគន្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ រីឯ​វិហារ​ជា​ប្រភេទ​សំណង់​ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ហើយសម្ភា​រខូចខាត​មាន​
ឆេះ​វិហារ​០១​ខ្នង​ទាំងស្រុង​ទំហំ​៨​ម គុណ១២​ម និង​ឆេះ​វិហារ​​១​ខ្នង​ទៀត​ទំហំ​៦​ម​ គុណ១៨​ម ឆេះ​អស់​៤០% ប្រាក់​ដុល្លា​រចំនួន​៨.៦០០​ដុល្លារ ​ទូរទស្សន៍​​១​គ្រឿង, ទូរស័ព្ទ​ចំនួន​​៤​គ្រឿង, កុំព្យូទ័រ​​២៥គ្រឿង ម៉ូតូ​ចំនួន​ចំនួន​​២​គ្រឿង ម៉ា​សុ​ី​ន​ស្លាយ​​១​គ្រឿង និងសម្ភារ​សិក្សា​មួយ​ចំនួន​ទៀត ។

ប្រភពេះបន្តថា ​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ​បាន​ចេញ​អន្តរាគមន៍​១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​​២​រថយន្ត​ ស្មើ​០៨​ម៉ែត្រគូប ​រលត់​ទាំងស្រុង​មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ​។

អត្ថបទសរសេរ ដោយ