ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន​ ​ជួប​​​សួរសុខទុក្ខ​មន្ត្រី​រាជ​​ការ​​ក្នុងទូទាំង​​​ខេត្តបាត់​ដំបង​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ អញ្ជើញ​​ចុះ​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ការងារ​ជូន​ដល់​មន្ត្រីរាជការ នា​ព្រឹកថ្ងៃ​ទី១៤ ​មីនា…

ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ អញ្ជើញ​​ចុះ​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ការងារ​ជូន​ដល់​មន្ត្រីរាជការ នា​ព្រឹកថ្ងៃ​ទី១៤ ​មីនា ​នេះ​​ ​នៅ​លើ​ទឹកដីខេត្តបាត់ដំបង ដើម្បី​ស្វែង​យល់​ពី​សុខទុក្ខ​មន្ត្រីរាជការ​ ដើម្បី​ជំរុញឱ្យមាន​​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​របស់​មន្ត្រីរាជការ​ទូ​ទាំង​ខេត្ត​ ​និង​​កាន់តែ​មាន​ប្រ​សិ​ទ្ធ​ភាព​ការងារ​ខ្ពស់ ​ក្នុង​ការ​បម្រើ​ផលប្រយោជន៍ជូន​​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ ខណៈក៏មាន​​ប្រារព្ធ​ពិធីបុណ្យទ​ន្លេលើកទី៦​​ផងដែរ ។

​សម្តេច​តេ​ជោ ហ៊ុន សែន ​​បាន​ឆ្លៀតពេល​ដ៏​មាន​តម្លៃ​អញ្ជើញ​ជួប​សំណេះសំណាល ​ជាមួយ​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ ខេត្តបាត់ដំបង​ចំនួន ២,៣០០​នាក់ ​។ ​

ក្នុង​នោះ ​មាន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ក្រុង ​ស្រុក​ទាំង​១៤ សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង​១០២ ព្រម​ទាំង​នាយក​សាលា​បឋម​សិក្សា​នៅ​ទូ​ទាំង​ខេត្ត​ផង​ដែរ​។

​​

អត្ថបទសរសេរ ដោយ