ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សម្រេច​បិទ​សាលា CIS សាខា​កោះ​ពេជ្រ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សម្រាប់​សាលា CIS សាខា​កោះ​ពេជ្រ ក្រសួង​បាន​សម្រេច​ហើយ គឺ​ស្នើ​សុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សម្រាប់​សាលា CIS សាខា​កោះ​ពេជ្រ ក្រសួង​បាន​សម្រេច​ហើយ គឺ​ស្នើ​សុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ធ្វើការ​បិទ​បណ្តោះអាសន្ន ហើយ​ត្រូវ​មានការ​អនុវត្តន៍​នូវ​ការ​សំអាត ហើយ​អ្នកគ្រូ លោកគ្រូ ក៏​ដូច​ជា សិស្សានុសិស្ស​ដែល​រៀន​នៅ​សាលា​នោះ ។

សូម​បន្ត​តាមដាន​នូវ​សុខភាព​ផ្ទាល់ខ្លួន​ក្នុង​រយៈពេល​១៤​ថ្ងៃ ហើយ​ក្រុមការងារ អ្នក​ស្រាវជ្រាវ​ក្រសួងសុខាភិបាល​នឹង​ធ្វើ​ការងារ​បន្ត​ទៀត ដើម្បី​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប៉ះពាល់​ប្រយោល ដើម្បី​ចាត់វិធានការ​បន្ត​ទៀត​។

ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១៤ ខែមីនា​នេះ បាន​បញ្ជាក់​ថា បន្ទាប់​ពី​រក​ឃើញ​ករណី Covid-19 ថ្មី​នៅ​លើ​បុរស​ជនជាតិ​កា​ណា​ដា វ័យ​៤៩​ឆ្នាំ ដែល​ជា​អ្នកធ្វើការ​នៅ​សាលារៀន CIS សាខា​កោះ​ពេជ្រ​នោះ ទើបក្រសួង​សម្រេច​ស្នើ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​បិទ​ជាប​ណ្ណោះ​អាសន្ន​នូវ​សាលា​នេះ ខណៈ​អ្នកគ្រូ និង​សិស្ស តម្រូវ​ឲ្យ​ធ្វើការ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន រយៈពេល​១៤​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ