ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផ្អាកមិនឲ្យជនបរទេសមកពីប្រទេសទាំងនេះចូលមកឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ស្ថានភាព​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ របស់​អង្គការ​សុខភាព​ពិភពលោក​ចុះ ថ្ងៃ​ទី​១២ ខែ​មិ​នា​នេះ បាន​បង្ហាញ​ថា នៅ​លើ​ពិភពលោក​មាន​ប្រទេស​ចំនួន…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ស្ថានភាព​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ របស់​អង្គការ​សុខភាព​ពិភពលោក​ចុះ ថ្ងៃ​ទី​១២ ខែ​មិ​នា​នេះ បាន​បង្ហាញ​ថា នៅ​លើ​ពិភពលោក​មាន​ប្រទេស​ចំនួន ១១៧ ដែល​មានការ​រាតត្បាត​វីរុស​កូ​វីត​១៩ ។

សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​រក​ឃើញ​ជា​បន្ត​បន្ទាន់​នូវ​កូ​វី​ដ​១៩ លើ​ជនបរទេស​មាន​សញ្ជាតិ​ផ្សេង​ៗ ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​ការពារ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​ចម្លង​នាំ​ចូល​វីរុស​កូ​វី​ដ​១៩ មក​ក្នុង​ប្រទេស​កម្ពុជា ។

ក្រសួងសុខាភិបាល​សូម​ចាត់វិធានការ ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ជនបរទេស​ដែល​មក​ពី​ប្រទេស អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ បារាំង និង​អា​មេ​រិ​ក ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​៣០ ថ្ងៃ ដោយ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មិ​នា​នេះ​តទៅ ។

ក្រសួងសុខាភិបាល​សូម​ប្រកាស​ជា​សាធារណជន ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​ជនបរទេស​ទាំងអស់ ចូលរួម​អនុវត្តន៍​សេចក្តី​ប្រកាស​នេះ ជា​កំហិត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ