កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ២​នាក់​បន្ថែម​ថ្មី​ទៀត នៅ​ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ចេញ​នៅ​ព្រលប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ នេះ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង Covid-19 បន្ថែម​ថ្មី​ចំនួន​២​ករណី​ទៀត នៅ​រាជធានី​ភ្នំពេញ នៅ​លើ​ជនជាតិ​កា​ណា​ដា វ័យ​៤៩​ឆ្នាំ និង​ជនជាតិ​ប៊ែ​ល​ហ្សិ​ក អាយុ​៣៣​ឆ្នាំ ។

ក្រសួងសុខាភិបាល បញ្ជាក់​ថា បុរស​បរទេស​ទាំង​ពីរ​នាក់ ត្រូវ​បាន​យក​មក​ដាក់​ឲ្យ​សម្រាក​ព្យាបាល បន្ទប់ដាច់ដោយឡែកនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ យ៉ាងណា ក្រុមការងារ​ក្រសួងសុខាភិបាល កំពុង​តែ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល ជាមួយ​បុរស​ជនជាតិ​កា​ណា​ដា និង​ជនជាតិ​ប៊ែ​ល​ហ្សិ​ក ។

សូម​បញ្ជាក់​ថា ករណី​ថ្មី​ចំនួន​២​នាក់​បន្ថែម​ថ្មីនេះ មិន​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកដំណើរ​លើ​នាវា Wiking Cruise Journey មក​ពី​វៀតណាម ចូល​ទៅ​ខេត្តកំពង់ចាម​ទេ ។
សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល មានដូចខាងក្រោមនេះ ៖

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ