ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ៖ វីរុស​កូ​វី​ដ​-១៩ អាច​ចម្លង​គ្រប់​អាកាសធាតុ មិន​ថា​ ក្តៅ​ឫ​សើម

4 ឆ្នាំ មុន

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) អោយ​ដឹង​ថា ភស្ដុ​តាង​រហូត​មក​ដល់​ពេល​នេះ វីរុស​កូ​វី​ដ​-១៩ អាច​ចម្លង​បាន​នៅ​គ្រប់​តំបន់​ទាំងអស់ រួម​ទាំង​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ និង​អាកាសធាតុ​សើម ។ សូមកុំ​គិត​ពី​អាកាសធាតុ…

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) អោយ​ដឹង​ថា ភស្ដុ​តាង​រហូត​មក​ដល់​ពេល​នេះ វីរុស​កូ​វី​ដ​-១៩ អាច​ចម្លង​បាន​នៅ​គ្រប់​តំបន់​ទាំងអស់ រួម​ទាំង​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ និង​អាកាសធាតុ​សើម ។

សូមកុំ​គិត​ពី​អាកាសធាតុ លោក​អ្នក​ត្រូវ​តែ​ប្រកាន់​យក​វិធាន​ការណ៍​ការពារ ប្រសិនបើ​លោក​អ្នក​រស់នៅ ឬ​ធ្វើ​ដំណើរ​ទៅ​តំបន់ ដែល​រាយការណ៍​អំពី​ករណី​ឆ្លង COVID-19 ។

វិធី​ល្អ​បំផុត ដើម្បី​ការពារ​ខ្លួន​លោក​អ្នក​ពី​ឆ្លង​វីរុស​កូ​វី​ដ​-១៩ គឺ​ត្រូវ​សម្អាត​ដៃ​របស់​លោក​អ្នក​ឲ្យ​បាន​ញឹកញាប់ ។ តាម​រយៈ​ការ​ធ្វើ​បែប​នេះ លោក​អ្នក​នឹង​កម្ចាត់​មេរោគ ដែល​អាច​មាននៅ​លើ​ដៃ​បាន និង​ជៀសវាងការ​ឆ្លង ដែល​អាច​កើតឡើង​ដោយ​ការ​ប៉ះ​ភ្នែក មាត់​និង​ច្រមុះ របស់​លោកអ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ