ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកតំណែង​មន្ត្រី​២​នាក់​​ក្នុង​ក្រុង​វ៉ូ​ហាន​ ក្រោយ​យក​ឡាន​សំរាម​ដឹក​សាច់​ជ្រូក​​​ឱ្យ​​ប្រជា​ពលរដ្ឋ​

4 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា មន្ត្រី​២​រូប​នៅ​ក្នុង​ទីក្រុង​វ៉ូ​ហាន នៃ​ប្រទេស​ចិន​ ត្រូវ​បាន​បណ្តេញចេញ ហើយ​ម្នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត បន្ទាប់​ពី​មន្ត្រី​ទាំងនោះ​បាន​ប្រើប្រាស់​ឡាន​ដឹក​សំរាម ដើម្បី​ដឹក​សាច់​ជ្រូក​សម្រាប់​ផ្តល់​ជូន​ប្រជាជន​នៅ​ទីនោះ​។ អ្នកស្រុក​នៅ​សហគមន៍​យន់​លី​ន​នៃ​ស្រុក​ឈី​ង​សាន មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង នៅ​ពេល​សាច់​ជ្រូក​ដែល​ពួក​គេ​បាន​ទិញ​ពី​ហាង​របស់​រដ្ឋាភិបាល…

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា មន្ត្រី​២​រូប​នៅ​ក្នុង​ទីក្រុង​វ៉ូ​ហាន នៃ​ប្រទេស​ចិន​ ត្រូវ​បាន​បណ្តេញចេញ ហើយ​ម្នាក់​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត បន្ទាប់​ពី​មន្ត្រី​ទាំងនោះ​បាន​ប្រើប្រាស់​ឡាន​ដឹក​សំរាម ដើម្បី​ដឹក​សាច់​ជ្រូក​សម្រាប់​ផ្តល់​ជូន​ប្រជាជន​នៅ​ទីនោះ​។

អ្នកស្រុក​នៅ​សហគមន៍​យន់​លី​ន​នៃ​ស្រុក​ឈី​ង​សាន មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង នៅ​ពេល​សាច់​ជ្រូក​ដែល​ពួក​គេ​បាន​ទិញ​ពី​ហាង​របស់​រដ្ឋាភិបាល បាន​មក​ដល់​ក្នុង​រថយន្ត​កាលពី​ថ្ងៃ​ពុធ​។

យោង​តាម​អ្នកស្រុក​ដែល​ត្អូញត្អែរ​អំពី​បញ្ហា​នេះ នៅ​លើ​បណ្តាញ​សង្គម Weibo បានឱ្យ​ដឹង​ថា សាច់​ដែល​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ច​ដែល​មាន​ចំនួន ១០០០​ថង់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​លើ​ដី​បន្ទាប់​មក​ប្រគល់​អោយ​អតិថិជន​។

សូម​បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​ស្បៀងអាហារ ត្រូវ​បាន​គ្រប់គ្រង​ភាគច្រើន​ដោយ​រដ្ឋាភិបាល ចាប់តាំងពី​ទីក្រុង​វ៉ូ​ហាន​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ។

អាជ្ញាធរ​ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា មន្ត្រីជាន់ខ្ពស់​ពីរ​រូប​មក​ពី​រដ្ឋាភិបាល​រង​នៅ​ស្រុក​ឈី​ង​សាន ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ ហើយ​សាច់​ជ្រូក​ចំនួន​៥៣០​ថង់​ដែល​ត្រូវ​បាន​ចែកចាយ​នៅ​ថ្ងៃ​នោះ ត្រូវ​ប្រមូល​ត្រឡប់​មក​វិញ ព្រមទាំង​ឱ្យ​មន្ត្រី​ដែល​ប្រព្រឹត្តិ​ខុស​នោះ ធ្វើការ​សុំ​ទោស​ទៅ​កាន់​អតិថិជន​ ៕ (ដកស្រង់​ចេញពី​៖ scmp)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ