លោក Steve Jobs មិនចូលចិត្តធ្វើការងារនៅផ្ទះទេ !
ក្នុងអត្ថបទថ្មីមួយរបស់ New York Times បានឲ្យដឹងថា មហាសេដ្ឋី ស្ទីវ ចបស៍ (Steve Jobs)…
ក្នុងអត្ថបទថ្មីមួយរបស់ New York Times បានឲ្យដឹងថា មហាសេដ្ឋី ស្ទីវ ចបស៍ (Steve Jobs)…
ក្នុងអត្ថបទថ្មីមួយរបស់ New York Times បានឲ្យដឹងថា មហាសេដ្ឋី ស្ទីវ ចបស៍ (Steve Jobs) ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ជាមនុស្សដែលមិនចូលចិត្តធ្វើការពីផ្ទះឡើយ និងបានបកស្រាយមកថា «ភាពច្នៃប្រឌិតកើតចេញពីកិច្ចប្រជុំដ៏សកម្ម ពីការពិភាក្សាគ្នា ។ អ្នកដើរជួបមនុស្សម្នាក់ អ្នកសួរគេថាពួកគេកំពុងតែធ្វើអ្វី រួចអ្នកនិយាយថា វ៉ាវ ! ហើយមិនយូរប៉ុន្មាន អ្នកអាចគិតឃើញអ្វីថ្មីមួយ» ។
ព្រោះតែទស្សនៈខាងលើនេះ លោក ចបស៍ បានរៀបចំការិយាល័យរបស់ Pixar និង Apple ជាបន្ទប់ការិយាល័យឯកជនជាច្រើនដែលនៅជុំវិញបន្ទប់រួមផ្សេងៗដូចជាកន្លែងដាក់ទឹក កន្លែងសម្រាក ផ្ទះបាយ និងកន្លែងឆុងកាហ្វេជាដើម ។ បច្ចុប្បន្ននេះ បន្ទប់រួមទាំងនោះត្រូវបានច្នៃទៅជាកន្លែងហាត់ប្រាណ និងកាហ្វេថែមទៀតផង ។
មូលហេតុអ្វីបានជាបន្ទប់រួមទាំងនោះមានសារៈសំខាន់? ការពិភាក្សាគ្នាក្នុងបន្ទប់រួមមិនអាចបង្កការប៉ះពាល់ ឬការរំខានដល់អ្នកដទៃទេដែលខុសពីការពិភាក្សាក្នុងបន្ទប់ការិយាល័យរួម ។ លើសពីនេះទៅទៀត ប្រសិនបើបុគ្គលិកចង់មានការសន្ទនាឯកជន ពួកគេអាចប្តូរទៅការិយាល័យឯកជនបានគ្រប់ពេល ។
ការិយាល័យរួមក៏បង្ខំឲ្យមនុស្សព្យាយាមផ្តោតស្មារតីលើការងារដោយពឹងផ្អែកលើឧបករណ៍ផ្សេងៗដូចជាកាសត្រចៀកជាដើម ។ លើសពីនេះទៀតនោះ បុគ្គលិកក្នុងការិយាល័យរួមអាចមានទម្លាប់មិនល្អក្នុងការជៀសវាងការសន្ទនាផ្ទាល់ និងប្រើប្រាស់សារឬអ៊ីមែលដើម្បីទំនាក់ទំនងវិញ ។
លោក ចបស៍ មិនចូលចិត្តការធ្វើការពីផ្ទះព្រោះវាជំរុញឲ្យមនុស្សកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តរួមការងារដទៃ ប៉ុន្តែវាក៏នៅតែមានអត្ថប្រយោជន៍ច្រើនដែរក្នុងសម័យកាលថ្មី និងខណៈដែលប្រទេសជុំវិញពិភពលោកមើលឃើញការរាតត្បាតនៃវីរុសកូរ៉ូណាជាដើម ។
ការប្រើប្រាស់ប្រព័ន្ធសង្គមបានជំរុញឲ្យមានការទំនាក់ទំនងគ្នាយ៉ាងលឿន ហើយការប្រជុំជាវីឌីអូអនឡាញក៏កាន់តែមានប្រជាប្រិយភាពដែរ ។ ដូច្នេះប្រសិនបើអ្នកជាក្រុមហ៊ុន ឬអាជីវកម្មដែលព្រួយបារម្ភពីសុខភាពរបស់បុគ្គលិក អ្នកអាចអនុញ្ញាតឲ្យមានការធ្វើការពីផ្ទះបានតែអ្នកត្រូវជំរុញឲ្យមានការជៀសវាងការកាត់ផ្តាច់ទំនាក់ទំនងជាមួយមិត្តរួមក្រុម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ