ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធំយ៉ាងតិច៧ប្រទេសមាន​មេ​រោគ​កូវីដ​-​១៩

4 ឆ្នាំ មុន

១-នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ ត្រូវ​បាន​ដាក់​អោយ​នៅ​ដោយឡែក​ បន្ទាប់​ពី​ភរិយា​របស់​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។ ២- ចំណែក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​អូស្ត្រាលី​វិញ​ ក៏​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មេរោគ​កូ​វី​ដ​១៩​ដែរ​។ ៣- មិនតែប៉ុណ្ណោះ ​មេរោគ​កូ​វី​ដ​១៩…

១-នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ ត្រូវ​បាន​ដាក់​អោយ​នៅ​ដោយឡែក​ បន្ទាប់​ពី​ភរិយា​របស់​គាត់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។

២- ចំណែក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​អូស្ត្រាលី​វិញ​ ក៏​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មេរោគ​កូ​វី​ដ​១៩​
ដែរ​។

៣- មិនតែប៉ុណ្ណោះ ​មេរោគ​កូ​វី​ដ​១៩ ​បាន​វាយ​លុយ​ចូល​ដល់​ទីស្នាក់ការ​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក ​ដែល​មាន​បុគ្គលិក​ជាន់ខ្ពស់​មួយ​រូប​ជនជាតិ​ហ្វី​លី​ពី​នរក​ឃើញ​មាន​ផ្ទុក​កូ​វី​ដ​-១៩ ។

៤- ទន្ទឹម​ជាមួយ​គ្នា​នោះ ក៏​មាន​សេចក្តីរាយការណ៍​ថា​ លេខា​ផ្នែក​ទំនាក់ទំនង​របស់ ប្រធានាធិបតី​ប្រេ​ស៊ី​ល ក៏​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​។ ប្រធានាធិបតី​ប្រេ​ស៊ី​កំពុង​តែ​ត្រូវ​បាន​គេ​ធ្វើតេស្ត​ហើយ​មិន ទាន់​ចេញ​លួ្ឋ​ផល​នៅឡើយ​។ គួរ​អោយ​កត់​សម្ត​គាល់​ដែរ​នោះ លេខា​ផ្នែក​ទំនាក់ទំនង​ប្រេ​ស៊ី​ល​បាន​ឈរ​ថតរូប​ជាមួយ នឹង​ប្រធានាធិបតីត្រាំ​ផង​ដែរ​។

៥- កន្លង​មក​ក៏​មាន​សេចក្តីរាយការណ៍​ថា ​រដ្ឋមន្ត្រី​វប្បធម៌​បាន​រាំង​ក៏​បាន​ឆ្លង​មេរោគ​នេះ​ដែរ​ ។

៦- ក្នុង​នោះ​ផង​ដែរ ទីប្រឹក្សា​ជាន់ខ្ពស់​របស់​មេដឹកនាំ​កំពូល​របស់​អ៊ី​រ៉​ង់​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ ។

៧- រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​២​នាក់ គឺ​រដ្ឋមន្ត្រីក្រសួង​គោលនយោបាយ​ដែនដី និង​សេវាកម្ម​ស៊ី​វិល និងលោកស្រី Irene Montero រដ្ឋមន្ត្រីក្រសួង​សមភាព​យេ​ន​ឌ័​រ និង​សមាជិក​សភា​ផ្សេង​ទៀត តេស្ត​វិជ្ជមាន COVID-19 ៕

អត្ថបទសរសេរ ដោយ