ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​ផល​ប៉ះពាល់​អនាគត​ការងារ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​អនុគ្រោះ​ដល់​ការ​ផ្លាស់​ប្តូ​រហើយ​ការ​មិន​ធ្វើ​សកម្មភាព​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់ ដូចដែល​យើង​ឃើញ​ថា សង្គម​ត្រូវការ​ត្រៀមខ្លួន​សម្រាប់​បំ​លាស់​ទី​ការងារ ដែល​អ្នក​សេដ្ឋកិច្ច​ជា​ច្រើន​ប៉ាន់ស្មាន​ទុក​។ តែ​មាននូវ​ការ​ពិភាក្សា​តិចតួច​កើត​មា​ឡើង​នៅ​កា​ពី​តុល ហៀ​ល (Capitol Hill)​។ ហេតុផល​ធំ​មួយ​ដែល​អ្នកនយោបាយ​មួយ​ចំនួន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​កើនឡើង​នៃ​ហានិភ័យ​នៃ​ភាព​ស្វ័យប្រវត្តិ​គឺ​ដោយសារ​តែ​មានការ​រិះគន់​លើ​ធម្មជាតិ​នៃ​នយោបាយ​សព្វថ្ងៃ​។ ការ​ធ្វើ​ឲ្យ​គ្រប់​បក្ស​នៅ​ក្នុង​ស​និ្ន​បាត​ឯកភាព​លើ​ការ​ផ្លាស់​ប្តូរ​ធំ​រហូត​ដល់​កម្មវិធី​មូលដ្ឋាន​ដូច​ជា​ធានា​រ៉ាប់រង​សម្រាប់​អ្នក​គ្មាន​ការងារ​ធ្វើ​រឺ​បង្កើត​នូវ​ជម្រើស​ការងារ​ថ្មី​វា​មិន​អាច​ទៅ​រួច​ទេ​។…

បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​អនុគ្រោះ​ដល់​ការ​ផ្លាស់​ប្តូ​រហើយ​ការ​មិន​ធ្វើ​សកម្មភាព​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់
ដូចដែល​យើង​ឃើញ​ថា សង្គម​ត្រូវការ​ត្រៀមខ្លួន​សម្រាប់​បំ​លាស់​ទី​ការងារ ដែល​អ្នក​សេដ្ឋកិច្ច​ជា​ច្រើន​ប៉ាន់ស្មាន​ទុក​។ តែ​មាននូវ​ការ​ពិភាក្សា​តិចតួច​កើត​មា​ឡើង​នៅ​កា​ពី​តុល ហៀ​ល (Capitol Hill)​។

ហេតុផល​ធំ​មួយ​ដែល​អ្នកនយោបាយ​មួយ​ចំនួន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​កើនឡើង​នៃ​ហានិភ័យ​នៃ​ភាព​ស្វ័យប្រវត្តិ​គឺ​ដោយសារ​តែ​មានការ​រិះគន់​លើ​ធម្មជាតិ​នៃ​នយោបាយ​សព្វថ្ងៃ​។ ការ​ធ្វើ​ឲ្យ​គ្រប់​បក្ស​នៅ​ក្នុង​ស​និ្ន​បាត​ឯកភាព​លើ​ការ​ផ្លាស់​ប្តូរ​ធំ​រហូត​ដល់​កម្មវិធី​មូលដ្ឋាន​ដូច​ជា​ធានា​រ៉ាប់រង​សម្រាប់​អ្នក​គ្មាន​ការងារ​ធ្វើ​រឺ​បង្កើត​នូវ​ជម្រើស​ការងារ​ថ្មី​វា​មិន​អាច​ទៅ​រួច​ទេ​។

វា​គួរ​ឲ្យ​សំគាល់ថា​អូ​បា​ម៉ា​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​មុន​នឹង​គាត់​ចេញពី​តំណែង​។ គាត់​ថ្លែងស​ន្ទ​រក​ថា​ប្រាប់​ទៅ​កាន់​ជនជាតិ​អា​មេ​រិ​ក​ពី​របៀប​ដែល​ការ​ផ្លាស់​ប្តូរ​កំលាំង​ពលកម្ម​ការងារ​ធ្វើ​ឲ្យ​យើង​ត្រូវ​គិត​ឡើង​វិញ​លើ​គំនិត​ចាស់​ៗ​ដែល​ធ្វើការ​៤០​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​និង​បាន​នូវ​ប្រាក់​ឈ្នួល​ទាប​។ នៅ​ក្នុង​ទស្សនៈ​របស់​គាត់ សហរដ្ឋអាមេរិក​ត្រូវការ​ធ្វើ​សកម្មភាព ភ្លាម​ៗ​ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​មិនសូវ​ឃោរឃៅ​។

នេះ​ជា​អ្វី​ដែល​អ្នកនិពន្ធ​គិត​ដោយសារ​គាត់​ឃើញ​នូវ​ដំនើរការ​របស់​រដ្ឋបាល​ត្រាំ រឺ​ព្រឹទ្ធសភា​ធ្វើការ​លើ​បញ្ហា​នេះ​តិចតួច​។ សកម្មភាព​របស់​ត្រាំ គាត់​បន្ទោស​លើ​កិច្ចសន្យា ជួញដូរ​ដែល​មិនល្អ​ហើយ​បាត់បង់​នូវ​ការងារ​សហគ្រាស​តែ​ហានិភ័យ​នៃ​ការ​ដក​ចេញ​នូវ​បុគ្គលិក​ដែល​វា​លើស​ពី​កត្តា​ទាំងនេះ​។ គាត់​គួរតែ​ទទួលស្គាល់​ថា​ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​គឺ​ផ្លាស់​ប្តូ​រលើ​ម៉ូ​ដែល​ជំនួញ​និង​គំរាមកំហែង​ដល់​ការងារ​នៅ​ក្នុង​គ្រប់​វិស័យ​។

ប្រសិនបើ​អាកប្បកិរិយា​ត្រាំ​សព្វថ្ងៃ​មិន​ផ្លាស់​ប្តូរ ទេ ការ​ប្រឆាំង​ទៅ​នឹង​វ៉​ល ស្ទ្រី​ត (Anti Wall street) និង​ការ​ប្រឆាំង​ទៅ​នឹង​សកលភាវូបនីយកម្ម​នឹង​កាន់តែ​អាក្រក់ ហើយ​មាន​ប្រផ្នូល​មិនល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​សេដ្ឋកិច្ច​ថ្មី​មួយ​។ ការ​មិន​ធ្វើ​សកម្មភាព នឹង​បង្កើន​តែ​ភាព​តានតឹង​និង​គ្មាន​សុវត្ថិភាព​ទៅ​ដល់​ជនជាតិ​អា​មេ​រិ​ក​។

នៅ​ក្នុង​ពេល​ពី​មុន ត្រាំ​ទទួលស្គាល់​ថា​អ្នកធ្វើការ​មាន​អារម្មណ៍​ថា​ការងារ​របស់​ពួក​គេ ក៏​ដូច​ជា​អត្តសញ្ញាណ​របស់​ពួក​គេ​នៅ​មាន​ហានិភ័យ​តែ​ទោះបីជា​គាត់​ធ្វើ​នូវ​អ្វី​ដែល មាន​អត្ថន័យ​ហើយ​រក​នូវ​អ្វី​ដើម្បី​បង្ហាញ​ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ថ្មី ក៏​ស្ថានភាព​នៃ​អ្នកធ្វើការ​នៅ​អា​មេ​រិ​ក​នឹង​កាន់តែ​អាក្រក់​។

អ្នក​ស្រាវជ្រាវ​បានឃើញ​នូវ​ទំនាក់ទំនង​ត្រង់​ៗ​រវាង​ការ​អត់​ការងារ​ធ្វើ​និង​ចំនួន​នៃ​ការ​ធ្វើ​អត្តឃាត ការ​ប្រើ​ថ្នាំ​លើស​កំនត់​និង​ការ​ស្លាប់​ដោយសារ​ការ​ផឹកស្រា​នៅ​ក្នុង​ប្រទេស​។ ការ​សិក្សា​មួយ​ធ្វើ​ដោយ​សកល​វិទ្យាល័យ ព្រី​ន​តុ​ន (Princeton University) បាន​សន្មត​ថា បញ្ហា​កើត​មាន​ច្រើន​ក្នុង​ចំនោម​មនុស្ស​ដែល​មាន​តែ​សញ្ញាប័ត្រ វិទ្យាល័យ​រឺ​ទាប​ជាង​នេះ​ដែល​ជា​ក្រុម​ដែល​ងាយ​នឹង​បាត់បង់​ការងារ​ដោយសារ​តែ​ភាព​ស្វ័យប្រវត្តិ​។ (នៅមានភាគបន្ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ