ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​៦យ៉ាង​ធ្វើ​ឱ្យ​ជីវិតប្តី​ប្រពន្ធ​របស់​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ប្តី​ប្រពន្ធ​ដែល​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ប្តី​ប្រពន្ធ​ដែល​មាន​ចរិត​ឆេវឆាវ ដោយពេល​មានរឿង​អី​តិចតួច​តែង​ឈ្លោះ​គ្នា ហើយ​មិន​ប្រើ​ការ​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា នោះ​អ្នក​នឹង​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​ឡើយ​។ ២-នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​អ្នក មាន​ម្ខាង​មាន​ជន​ទី​៣ នោះ​អាពាហ៍ពិពាហ៍​អ្នក​ក៏​មិន​អាច​ដើរ​បាន​ឆ្ងាយ​ដែរ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ប្តី​ប្រពន្ធ​ដែល​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ប្តី​ប្រពន្ធ​ដែល​មាន​ចរិត​ឆេវឆាវ ដោយពេល​មានរឿង​អី​តិចតួច​តែង​ឈ្លោះ​គ្នា ហើយ​មិន​ប្រើ​ការ​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា នោះ​អ្នក​នឹង​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​ឡើយ​។

២-នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​អ្នក មាន​ម្ខាង​មាន​ជន​ទី​៣ នោះ​អាពាហ៍ពិពាហ៍​អ្នក​ក៏​មិន​អាច​ដើរ​បាន​ឆ្ងាយ​ដែរ ព្រោះ​អ្នក​បាត់បង់​ភាព​ស្មោះត្រង់ ដោយ​ដើរ​រក​ផ្លូវ​ក្បត់ លុះ​ពេល​រឿង​បែកធ្លាយ អ្នក​នឹង​មិន​អាច​បន្ត​បាន​ឡើយ​។

៣-នៅ​ពេល​ដែល​ចំណូល​អ្នក​ទាំង​ពីរ​មិន​ស្មើគ្នា ដោយ​ប្រពន្ធ​អាច​លើស​ប្តី នោះ​អ្នក​ទាំង​ពីរ​ក៏​ងាយ​ដើរ​ដល់​ផ្លូវបំបែក​ដែរ ព្រោះ​ក្នុង​ចិត្ត​ស្វាមី​អ្នក​នឹង​អាច​គិត​ថា​ខ្លួន​អន់​ជាង​ប្រពន្ធ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អន់ចិត្ត​យូរ នឹង​កើតជា​រឿង​បាន​។

៤-ប្រសិនជា​អ្នក​តែងតែ​លើក​ពាក្យ​បែកផ្លូវ​គ្នា ឬ​លេង​លែស​គ្នា នោះ​មាន​ថ្ងៃ​ណាមួយ រឿង​នេះ​នឹង​អាច​ក្លាយជា​ការ​ពិតជា​មិន​ខាន​ឡើយ​។

៥-បើ​អ្នក​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា ដោយ​មិន​មាន​នរណា​ព្រម​ចុះចាញ់​ពេល​ឈ្លោះប្រកែក​គ្នា នោះ​អ្នក​នឹង​បំផ្លាញ​គ្រួសារ​នេះ​លឿន​ខ្លាំង​ណាស់ ដោយ​មិន​អាច​បន្ត​រស់នៅ​ជាមួយ​គ្នា​បាន​នោះ​ទេ​។

៦-នៅ​ពេល​ដែល​អ្នក​មិន​ត្រូវ​ជាមួយ​ម្តាយក្មេក ហើយ​ប្តី​បែរជា​ឈរ​ខាង​ម្តាយ​គេ អ្នក​ក៏​មិន​អាច​ទ្រាំ​បាន​យូរ​ដែរ ដោយ​គ្រួសារ​អាច​នឹង​ឆាប់​បែកបាក់​ខ្លាំង​ណាស់​។ ដូចនេះ អ្នក​មិន​គួរ​ធ្វើ​ជា​គូ​ស្វាមី​ភរិយា​បែប​នេះ​ទេ ទើប​អ្នក​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ