ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​យក​លុយ​ទៅ​ធ្វើ​អ្វីខ្លះ​ក្នុង​ពេល​វីរុស​កូ​វី​ដ​-១៩ កំពុង​រាតត្បាត ?

4 ឆ្នាំ មុន

បន្ទាប់​ពី​អង្គការ​សុខភាព​ពិ​ភ​លោក (World Heath Organization) ដែល​ហៅ​កាត់​ថា WHO បាន​ប្រកាស​ថា​វីរុស កូ​វី​ដ​-១៩ ជា​ជម្ងឺ​រាតត្បាត​ជុំវិញ​សកលលោក​ហើយ ទីផ្សារ…

បន្ទាប់​ពី​អង្គការ​សុខភាព​ពិ​ភ​លោក (World Heath Organization) ដែល​ហៅ​កាត់​ថា WHO បាន​ប្រកាស​ថា​វីរុស កូ​វី​ដ​-១៩ ជា​ជម្ងឺ​រាតត្បាត​ជុំវិញ​សកលលោក​ហើយ ទីផ្សារ និង​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​មើលឃើញ​ភាព​ជ្រួលច្របល់ ព្រោះតែ​ការ​ចលាចល​របស់​ប្រជាជន ។

អ្នកជំនាញ និង​រដ្ឋាភិបាល​បាន​ព្យាយាម​ជំរុញ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ប្រជាជន​បាន​ចាប់ផ្តើម​ប្រមូល​ទិញ​ផលិតផល​សំខាន់​ៗ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​រស់នៅ​ក្នុងផ្ទះ​បាន​រយៈពេល​យូរ​ជាដើម ខណៈ​ដែល​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ផ្អាក​ផែនការ​ធ្វើ​ដំណើរ ឬ​ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ជាដើម ។

សម្រាប់​អ្នក​ដែល​មានការ​ព្រួយបារម្ភ​ខ្លាំង អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ប្រាប់​មក​ថា កត្តា​ដំបូង​ដែល​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវធ្វើ គឺ​កុំ​ទាន់​ចលាចល ! បន្ទាប់​មក​ងាក​មក​ចាប់អារម្មណ៍​នឹង​ចំណុច​សំខាន់​ៗ​ខាងក្រោម​នេះ​៖

១. កុំ​ទាន់​ដក​ការ​វិនិយោគ
អ្នកជំនាញ​ជា​ច្រើន​ប្រាប់​មក​ថា អ្នក​មិន​គួរ​ដក​ការ​វិនិយោគ​ក្នុង​កំឡុង​ពេល​មាន​អ​ស្ថេ​រ​ភាព និង​ភាព​មិន​ប្រាកដប្រជា​ទេ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ខណៈ​ដែល​តម្លៃ​អ្វីមួយ​មានការ​ធ្លាក់​ចុះ វា​ក៏​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​សម្រេចចិត្ត​ទិញ​ដែរ ។ ដំបូន្មាន​មួយទៀត​ដែល​អ្នកជំនាញ​បាន​ផ្តល់​ជូន​គឺ​ការ​ចៀសវាង​ប្រព័ន្ធ​សង្គម និង​ព័ត៌មាន​ដទៃ​ដែល​ជំរុញ​ឲ្យ​មានការ​ចលាចល ។

២. បង្កើន​ការ​សន្សំទុក​គ្រា​មាន​អាសន្ន
ក្នុង​ករណី​ដែល​ក្រុមហ៊ុន ឬ​ស្ថាប័ន​ការងារ​របស់​អ្នក​ផ្អាក​មិន​ដំណើរការ ឬ​អ្នក​មិន​ស្រួលខ្លួន និង​ត្រូវការ​ពេល​សម្រាក​នៅផ្ទះ អ្នក​អាច​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ការ​ចាយវាយ​ចាំបាច់ និង​ព្យាបាល​ជម្ងឺ​របស់​ខ្លួន​បាន​ប្រសិនបើ​អ្នកមាន​ប្រាក់​សន្សំទុក​គ្រាន​មាន​អាសន្ន​ច្រើន ។

៣. ជួយ​ដល់​អ្នក​ដទៃ
អ្នក​គួរ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ជិត​ស្និទ្ធ​ដូច​ជា​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​ជាដើម និង​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ។ ប្រសិនបើ​ពួក​គេ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ អ្នក​គួរតែ​ផ្តល់​ជា​ជំនួយ​តាម​សមត្ថភាព ។ សម្រាប់​អ្នក​ដែល​ពូកែ​ភ័យ អ្នក​ត្រូវ​ឧស្សាហ៍​រំឭក និង​ដាស់តឿន​ដល់​ពួក​គេ​ជា​និច្ច និង​រក្សា​ទំនាក់​ទំនងជា​ប្រចាំ​ដើម្បី​ជៀសវាង​ការ​ចលាចល​ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប ។

៤. ឧស្សាហ៍​លាងដៃ
ក្នុង​កំឡុង​ពេល​ដែល​មានការ​រាតត្បាត​នេះ វិធីសាស្ត្រ​ដែល​ងាយ​ជាងគេ​សម្រាប់​ការពារ​ខ្លួន គឺ​ការ​រក្សា​អនាម័យ និង​លាងដៃ​ជា​ប្រចាំ ។ ខណៈ​ដែល​អាជ្ញាធរ និង​រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​រក្សា​តម្លៃ​ទឹក​លាងដៃ និង​ម៉ាស់​មិន​ឲ្យ​ឡើងថ្លៃ អ្នក​អាច​ទិញ​ស្តុក​ទំនិញ​ទាំងនេះ ព្រោះ​វា​ជា​អ្វី​ដែល​ចាំបាច់​សម្រាប់​ការ​ការពារ​ខ្លួន​ទោះជា​មិន​បាន ១០០% ក៏​ដោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ