ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ ធ្វើ​តេស្តរក​ឃើញ​លទ្ធ​ផល​វិជ្ជ​មាន​

4 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ លោកស្រី​ SOPHIE GREGOIRE TRUDEAU ​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក ​JUSTIN TRUDEAU…

ប្រទេស​កា​ណា​ដា ៖ លោកស្រី​ SOPHIE GREGOIRE TRUDEAU ​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក ​JUSTIN TRUDEAU ត្រូវ​បាន​ធ្វើតេស្ត​កាលពី​ថ្ងៃ​ទី​១២​មីនា ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស​COVID-19 ហើយ​លោកស្រី​នឹង​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ សម្រាប់​រយៈពេល​មួយ​មិន​កំណត់ ចំណែក​ប្រមុខ​រដ្ឋាភិបាល​ក៏​នឹង​នៅ​ដាច់​ពី​គេ​រយៈពេល​២​ស​ប្ដា​ហ៍​ដែរ​។

ដោយ​បញ្ជាក់​ថា​ភរិយា​នាយក​រដ្ឋមន្ត្រី មាន​ស្ថានភាព​សុខភាព​ល្អ​និង​មាន​រោគ​សញ្ញា​តិចតួច ខុ​ន្ទ​កាល័យ​លោក​TRUDEAU​ប្រកាស​ថា នាយក​រដ្ឋមន្ត្រី​មាន​សុខភាព​ល្អ ហើយ​ពុំ​មាន​លេច​រោគ​សញ្ញា​ណាមួយ​ឡើយ​។ ក៏​ប៉ុន្តែ​ជា​វិធានការ​ប្រុង​ប្រយ័ត្ន​និង​តាម​ការ​ណែនាំ​របស់​បណ្ដា​គ្រូពេទ្យ លោក​នឹង​ស្ថិត​នៅ​ដាច់​ពី​គេ​ក្នុង​រយៈពេល​គ្រោងទុក​១៤​ថ្ងៃ​។

លោក​TRUDEAU​អាយុ​៤៨​ឆ្នាំ​នឹង​មិន​រង​ការ​ធ្វើតេស្ត​ឡើយ​ក្នុង​ដំណាក់កាល​នេះ ហើយនឹង​បន្តកាន់កាប់​តំណែង​ពេញ​លញ​របស់​លោក​។ នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ធ្វើ​ការងារ​នៅផ្ទះ ក្នុងអំឡុងពេល​ដែល​ភរិយា​លោក​ធ្វើតេស្ត​រក​វីរុស​។

លោកស្រី​SOPHIE GREGOIRE TRUDEAU​មាន​រោគ​សញ្ញា​គ្រុនផ្ដាសាយ ចាប់តាំងពី​លោកស្រី​វិល​ត្រឡប់​មក​ពី​ទីក្រុង​ឡុ​​ង​ដ៏​វិញ​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ