ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​៣​នាក់​​ស្ថិតក្នុងអគារ​​ដាច់​ដោយ​​ឡែក កំពុងតាមដា​នសុខភាព​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានធ្វើការឃាត់ខ្លួន​ជនបរទេស​ចំនួន​៣​នាក់​ ក្នុង​នោះ ​មាន​ជនជាតិ​អង់គ្លេស​២​នាក់​ (ប្រុស) ​និង​ជនជាតិ​កា​ណា​ដា​១នាក់(ស្រី​) ត្រង់ចំណុច​ក្បែរ​ផ្ទះ​តា​ប្រឹ​ល​ ស្ថិត​ក្នុងភូមិ​១​ឧសភា…

ខេត្តកំពត ៖ ​​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានធ្វើការឃាត់ខ្លួន​ជនបរទេស​ចំនួន​៣​នាក់​ ក្នុង​នោះ ​មាន​ជនជាតិ​អង់គ្លេស​២​នាក់​ (ប្រុស) ​និង​ជនជាតិ​កា​ណា​ដា​១នាក់(ស្រី​) ត្រង់ចំណុច​ក្បែរ​ផ្ទះ​
តា​ប្រឹ​ល​ ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ដោយ​ស​ង្ស​័យ​ថា គាត​់មាន​ផ្ទុក​​វីរុស​កូវីដ​១៩ ។ ​នេះបើ​​យោង​តាម​បញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ​ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និងកំលាំង​ការិយា​ល័យ​នគរបាល​ក្រុង​កំពត ​សហការ​ជាមួយ​កំលាំង​នគរបាល​ការិយាល័យ​អន្តោរ​ប្រវេ​សន៍ផងដែរ ។

ប្រភពបន្តថា ​​​​​ជនបរទេស​ទាំង​៣នាក់​គឺបាន​នាំ​​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពត​​ ដើម្បី​រក​វីរុស​​កូវីដ១៩ តើវិជ្ជមាន​ឬ​អវិជ្ជមាន ។ ពេលនេះ​ ពួកគេទាំង២នាក់ ​ស្ថិតក្នុង​អគារ​មួយដែលនៅ​​ដាច់​ដោយ​ឡែក​ពី​អ្នកជំងឺ​​ទូទៅ ។

តាម​ការ​ស្រាយ​​ពីលោក​ ញា ប៊ុ​ន​ថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពត ពិតជា​បាន​ទទួល​ជនបរទេស​ទាំង​បី​នាក់ ​ដែល​កំលាំង​សមត្ថកិច្ច​កា​រិ​យា​ល័យ​អន្តោ​ប្រវេ​សន៍​​ប្រគល់ឱ្យ​មក​ពិនិត្យ​សុខភាព​ពិតមែន ។ ចំពោះ​លទ្ធ​​ផល​នៃ​ការ​ពិនិត្យ​ គឺ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​បញ្ជូន​ទៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ ដើម្បី​រក​ផល​វិជ្ជមានថា​ តើ​គាត់​មាន​ផ្ទុក​វី​រុសCOVID 19 ឬអត់ តែ​មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ ។

គិតត្រឹម​រសៀល​ថ្ងៃ​ទី​១៣ ​មីនា ដដែល​នេះ ភ្នាក់ងារ​កោះសន្តិភាព​បាន​ជួប​ភ្ទា​ល់​ជាមួយ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​តាមដាន​ជំងឺរបស់​ជនបរទេស​ទាំង​បី​នាក់បាន​ឱ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​កម្តៅគឺ​ជនបរទេស​ទាំង​បី​នាក់តាំងពី​យប់​មក​ដល់​ម៉ោង​៣ និង២០​នាទីរសៀលថ្ងៃដដែល​​នេះ​ គឺ​កម្តៅ​ពួក​គាត់​មិន​មានការ​ប្រែប្រួល​អ្វី​ទេ ​គឺ​​​ជា​​ធម្មតា៣៦,៣៧អង្សា ដូចកាលពីពេល​យប់​​ ។

អត្ថបទសរសេរ ដោយ