ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ យុទ្ធសាស្ត្រ​ជួយ​ឲ្យ​តារាចម្រៀង រី​ហាន់​ណា រក​លុយ​បាន ៦០០​លាន​ដុល្លារ

4 ឆ្នាំ មុន

តារាចម្រៀង រី​ហាន់​ណា (Rihanna) ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារាចម្រៀង​ស្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​កាលពី​ឆ្នាំ ២០១៩ ។ តារាចម្រៀង​អាយុ ៣២​ឆ្នាំ​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៦០០​លាន​ដុល្លារ​ឯណោះ តែ​ភាគច្រើន…

តារាចម្រៀង រី​ហាន់​ណា (Rihanna) ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារាចម្រៀង​ស្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​កាលពី​ឆ្នាំ ២០១៩ ។ តារាចម្រៀង​អាយុ ៣២​ឆ្នាំ​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៦០០​លាន​ដុល្លារ​ឯណោះ តែ​ភាគច្រើន គឺ​មិនមែន​មក​ពីមុខរ​បរជា​អ្នកចម្រៀង​ទេ ។

ទ្រព្យសម្បត្តិ​មួយ​ផ្នែក​ធំ​របស់​តារា​ខាងលើ គឺ​មក​ពី​អាជីវកម្ម និង​ការ​ចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា LVMH ដើម្បី​ចាប់ផ្តើម Fenty Beauty ដែល​ជា​ប្រេ​ន​គ្រឿងសម្អាង​ផ្ទាល់ខ្លួន និង Fenty ដែល​ជា​ប្រេ​ន​សម្លៀក​បំពាក់​ជាដើម ។ លើស​ពី​នេះ​ទៅ​ទៀត តារាចម្រៀង​នេះ​ក៏​ជា​ម្ចាស់​កម្មសិទ្ធិ Savage X Fenty ជាមួយនឹង TechStyle Fashion Group ដែរ ។ ខាងក្រោម​នេះ គឺជា​គោលការណ៍​សំខាន់​ៗ​ដែល​ជួយ​ឲ្យ​នាង​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​៖

១. ការ​លក់​ផលិតផល​ឲ្យ​មនុស្ស​គ្រប់​គ្នា
អាជីវកម្ម​ជា​ច្រើន​ផ្តោត​ការ​ផ្សព្វផ្សាយ​របស់​ពួក​គេ​លើ​ក្រុម​មនុស្ស​តូច​មួយ​ដើម្បី​លក់​ផលិតផល​ឬ​សេវាកម្ម​ដែល​ខ្លួន​មាន ។ ប៉ុន្តែ​នាង រី​ហាន់​ណា មិន​ខ្វល់​ពី​ចំណុច​នេះ​ទេ និង​ផ្តោត​សំខាន់​លើ​ផលិតផល​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវការ​និង​អាច​ប្រើប្រាស់​បាន ។ គ្រឿងសម្អាង​របស់​នាង​អាច​ត្រូវ​បាន​ប្រើ​ដោយ​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក​មិន​ថា​ពណ៌​សម្បុរ​អ្វី ហើយ​សម្លៀក​បំពាក់​របស់​នាង​ក៏​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ស្ត្រី​គ្រប់​ទំហំ​ផង​ដែរ ។

២. បង្កើន​គុណភាព​ឲ្យ​ខ្ពស់​ជាង​ស្តង់ដារ
ក្នុង​នាម​ជា​អាជីវករ អ្នកមាន​តួនាទី​ក្នុង​ការ​បង្កើត​ផលិតផល​ថ្មី​ៗ​ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​បាន ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ផ្តល់​នូវ​អ្វី​ដែល​មាន​លើ​ទីផ្សារ​ស្រាប់​ទេ ។ ផ្ទុយ​មក​វិញ ផ្តល់​នូវ​អ្វី​ដែល​ល្អ​ហួស​ពី​ស្តង់ដារ​របស់​អតិថិជន​ដើម្បី​ឈានមុខ​ដៃគូ​ប្រកួតប្រជែង​ដទៃ​វិញ ។

៣. ភាព​លម្អិត​មាន​សារៈសំខាន់​ណាស់
ពេល​ដែល​ធនធាន​មាន​កម្រិត អាជីវករ​ភាគច្រើន​មើល​រំលង​រឿង​លម្អិត​តូច​ៗ និង​ផ្តោត​ធនធាន និង​កម្លាំង​លើ​ចំណុច​សំខាន់​ៗ​វិញ ។ ប៉ុន្តែ​កញ្ញា​រី​អាន់​ណា​មិន​ដែល​ចោល​ចំណុច​តូច​ៗ​ទេ​ទោះជា​កញ្ញា​មិន​មាន​ធនធាន​គ្រប់​គ្រាប់​ពិតមែន​ក្តី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ